ពិតណាស់ ការស្រឡាញ់ភេទដូចគ្នា មិនថាស្រីៗ ឬប្រុសៗទេ គឺគេតែងឃើញគូស្នេហ៍ភេទដូចគ្នា បង្ហោះផ្អើលពេញបណ្តាញសង្គមជារឿយៗ មិនថាតែនៅក្នុងប្រទេសកម្ពុជា គឺសូម្បីតែនៅប្រទេសផ្សេងជាច្រើនទៀត នៅលើពិភពលោក ក៏មានអ្នកស្រឡាញ់ភេទដូចគ្នាដែរ ព្រោះថាគ្មានច្បាប់ឯណាហាមឃាត់ មិនឲ្យស្រឡាញ់ភេទដូចគ្នានោះឯណា។
ជាក់ស្តែង ថ្មីៗនេះ នារី២នាក់ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម បានផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ខណៈសុខៗ ពួកគេបានបញ្ចេញរូបថតសំពះផ្ទឹម ញញឹមរកគ្នាយ៉ាងផ្អែមល្ហែម។ ក្នុងនោះ នារីជាដៃគូម្នាក់ ដែលតាមគណនីហ្វេសប៊ុកឈ្មោះ នួន ល្អង បានសរសេរ Caption ភ្ជាប់រូប២សន្លឹករបស់ពួកគេ យ៉ាងខ្លីបែបនេះថា៖ «ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ យើងលាភាពនៅលីវ»។
តែទោះជាយ៉ាងណា ក្នុងចំណោមមហាជនដែលមានការភ្ញាក់ផ្អើល ក្នុងនោះ អ្នកខ្លះពុំបានជឿថាពួកនាងស្រឡាញ់គ្នាមែនទែននោះទេ គឺគ្រាន់តែជាការសម្តែងប៉ុណ្ណោះ បើទោះជាសម៉ីខ្លួនតបខមិនថាវាជា «ការពិតមិនមែនលេងសើច» យ៉ាងណាក៏ដោយ។
ក្នុងនោះផងដែរ មិត្តភក្តិ និងអ្នកដែលបានស្គាល់ពួកគេច្បាស់ បានខមិនថា៖ «ចុមយក្ស ប្អូនៗខ្ញុំទៅអុីចឹងអស់ហេីយ, ចុះអាដេត លេងសើចអុីចឹង ប្រយត្ន័វាចងក,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








