Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀនពាក់កណ្តាលថ្នាក់​ហើយ សុខ​ចិត្ត​ឈប់ ដើម្បី​យក​ពេល​វេលា​ទាំង​អស់​ទៅ​ដើរ​ធ្វើ​រឿង​មួយ​នេះ ពេល​ដឹង​ការ​ពិត​សែន​សង្វេគ

spot_img

នេះពិតជារឿងមួយដ៏សង្វេគចិត្តណាស់ នៅពេលដែលបានដឹងថា ក្មេងស្រីម្នាក់រៀនថ្នាក់ទី៦ និងជាសិស្សពូកែប្រចាំសាលាទៀត បានសម្រេចចិត្តបោះបង់ការសិក្សា មកស្វែងរកការងារធ្វើ និងមើលថែម្តាយរបស់នាងពិការភ្នែក ដែលជាស្រ្តីមេម៉ាយ។

រឿងរ៉ាវដ៏សែនរំជួលចិត្តនេះ បានធ្វើឲ្យអ្នកសារព័ត៌មាន ធ្វើដំណើរទៅសួរនាំការពិតនៅសាលា បានធុង ម៉ាកុក នៅក្នុងស្រុក ដាន ឆាង ខេត្ត ស៊ូផាន បុរី ក្រោយទទួលព័ត៌មានថា ក្មេងស្រីថ្នាក់ទី៦ម្នាក់ ដែលមានការអប់រំល្អ និងជាសិស្សពូកែខ្លាំងណាស់ ប៉ុន្តែ ដោយសារស្ថានភាពគ្រួសារក្រីក្រ នាងក៏បានបោះបង់ការសិក្សា ដើម្បីមករកលុយ​ចិញ្ចឹមម្តាយជាជនពិការភ្នែក។

លោក តាដា ធីគុលវង្ស នាយកសាលាខាងលើ បានប្រាប់ឲ្យដឹងថា ណង ថេយ ឬ​ហៅថា ស៊ូដារ៉ាត ស៊ុមវ៉ាង អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី៦ គឺជាកូនសិស្សម្នាក់មានចំណាត់ល្អ។ ប៉ុន្តែ ដោយសារគ្រួសាររបស់នាងក្រីក្រ នាងក៏បានសុំលាឈប់ពីសាលា នៅថ្ងៃទី១៣ កក្កដា។ នៅពេលសួរនាំ ប្អូនស្រី ណង ថេយ ​បានប្រាប់ថា ដោយចាំបាច់ត្រូវតែនៅមើលថែម្តាយពិការភ្នែក​ ដូច្នេះនាងបានស្នើសុំលាឈប់ពីសាលា ដើម្បីស្វែងរកការងារធ្វើ ដើម្បីបានលុយមកផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ និងបាននៅមើលថែម្តាយ ព្រោះតែឪពុកម្តាយរបស់នាងបានបែកបាក់គ្នា។

ក្រោយរឿងរបស់ ណង ថេយ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ក៏មានសប្បុរសជនដែលមានក្តីអាណិតអាសូរ បានជួយបរិច្ចាគ ដោយរ៉ៃអង្គាសកប្រាក់បានចំនួន ២៥.០០០ បាត ដើម្បីជួយដល់ ណងថេយ បានរៀនចប់ថ្នាក់ទី ៦ ប៉ុន្តែពេលនេះ ការបរិច្ចាគត្រូវបានបិទហើយ បន្ទាប់ពីទទួលបានអំណោយ ហើយ ណុង ថេយ បានយល់ព្រមបន្តការសិក្សា។ លើសពីនេះទៀត ណង ថេយ ក៏ត្រូវបានផ្តល់អាហារហូបចុក ពីតូបលក់ចំណីអាហារមួយនៅក្នុងសាលាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×