Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ភ្នក់ភ្លើង ខណៈ​ប្តី​និង​កូន​ទៅ​សែន​ថ្នូរ​ជីដូន​ជីតា​

spot_img

​​ព្រៃវែង ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ផ្ទះល្វែង​ដែល​មាន​ទទឹង​៥,២​ម៉ែត្រ បណ្ដោយ​១៥​ម៉ែត្រ​ត្រូវ បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​។ ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​បាន​កើតឡើង នៅវេលា​ម៉ោង ៩ និង ៤៥​នាទី ថ្ងៃទី ៣ ខែ​មេសា ឆ្នាំ ២០១៨ នៅ​ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ អន គ្រីម ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​ជាង​ជួស​ជុស​រថយន្ត មាន​ទីលំនៅ​កន្លែងកើតហេតុ​។​

​ប្រភព​ដដែល​បន្តថា​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ​បណ្តាលឱ្យ​ស្លាប់​ស្ត្រី​ម្នាក់ ឈ្មោះ ញឹម ទៀង អាយុ​៤៧​ឆ្នាំ និង​សម្ភារៈ​នៅក្នុង​ផ្ទះ​ស្ទើ​ទាំងស្រុង​។ សមត្ថកិច្ច​បញ្ជាក់​ថា​មុនពេល​កើតហេតុ ប្ដី​និង​កូនប្រុស​២​នាក់​នាំគ្នា​ទៅ​សែន​ថ្នូរ​ជីដូន​ជីតា នៅ​ភូមិ ព្រែក ឃុំ មហា​លាភ ស្រុក​កោះ​សុទិន​ខេត្ត កំពង់ចាម ចំណែក​ប្រពន្ធ​មិន​បាន​ទៅ​ជាមួយ​នៅ​ចាំផ្ទះ​។​

​ក្រោយពេល​កើតហេតុ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាល​ខេត្ត ដឹកនាំ​បញ្ជា​ដោយផ្ទាល់ កម្លាំង​នគរបាល​ខេត្ត និង​សហកា​រណ៍​ជាមួយ កម្លាំង​នៃ​អធិការ​នគរបាល​ក្រុង សង្គ្រោះ ជាបន្ទាន់ ពេលនោះ សមត្ថកិច្ច​ឃើញ​ផ្ទះ​ជាប់​សោ ២​ជាន់ ទី​១ សោ​កន្លែង​ជួសជុល​រថយន្ត និង សោ​ទី ២ ជា​កន្លែង ចូល​បន្ទប់ដេក​។ ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​ម្ចាស់ផ្ទះ​ជា​ប្រពន្ធ​ស្លាប់​។ ក្នុង​ប្រតិ បត្តិការ​ជួយ​អន្តរាគមន៍​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គី​ចំនួន​៤​គ្រឿង ប្រើ​ទឹក​អស់ ៨ រថយន្ត មិន​បណ្ដាល​ឱ្យ​ឆេះ​ឆ្លង​ផ្ទះ​នៅជាប់​ឡើយ​។ កម្លាំង​ជំនាញ​កំពុង រក​មូលហេតុ​ខាង​លើ ដោយ​សហការ​គ្នា​រវាង​កម្លាំង​នគរបាល​និង​កម្លាំង​ជំនាញ​ស្នងការ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×