Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំរុញ​អ្នក​វិនិយោគិន​បរទេស​ទាំងអស់​មក​បណ្តាក់​ទុន​បន្ថែម​នៅ​កម្ពុជា​ឲ្យបាន​កាន់តែច្រើន​

​ភ្នំពេញ​ ៖ ​ដោយ​មើលឃើញ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​ភាព​រឹងមាំ​នោះ តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន បាន​សន្យាថា​នឹង​ជំរុញ​អ្នក​វិនិយោគិន​បរទេស​ទាំងអស់ មិនថាតែ​ជប៉ុន ឲ្យមក​បណ្តាក់​ទុន​បន្ថែមនៅក​ម្ពុ​ជា​ឲ្យបាន​កាន់តែ​ច្រើន​បន្ថែមទៀត​។​

​លោក​បណ្ឌិត សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Masashi KANO ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន “Japan External Trade Organization-JETRO” ប្រចាំ​នៅ​កម្ពុជា ពិភាក្សា​អំពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា សម្រាប់ វិនិយោគិន​បរទេស នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​លោក​បណ្ឌិត សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​សម្តែង​នូវ​ការស្វាគមន៍ និង​កោតសរសើរ​ចំពោះ Masashi KANO ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុង​ការជួយ​ទាក់ទាញ​អ្នក​វិនិយោគិន ដែល​មាន​សក្តានុពល​ខ្ពស់​របស់​ជប៉ុន ឲ្យមក​បណ្តាក់ទុក​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ។ លោក​បណ្ឌិត​សភា​ចារ្យ បានបញ្ជាក់​ថា ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​កាន់តែ​មាន​ទំនុកចិត្ត​មក​បណ្តាក់ទុន​នៅ​កម្ពុជា ។ បន្ថែម​លើ​គោលនយោបាយ​នៃ​ការអនុគ្រោះ និង​គាំពារ​វិនិយោគ​ពី​បរទេស​ដែល​កំពុង​អនុវត្តន៍ ។ បច្ចុប្បន្ន កម្ពុជា​បាននិងកំពុង​ខិតខំ​កែទម្រង់​និង​រៀបចំ​បរិយាកាស​ធុរកិច្ច​អំណោយផល ( Friendly Business Enviroment) ចំពោះ​វិនិយោគិន​បរទេស​ទាំងអស់ រួម​មាន​ការលើកទឹកចិត្ត​បន្ថែមទៀត និង​បង្កលក្ខណៈ​ឲ្យ​អ្នកវិនិយោគិន​បរទេស​គ្រប់រូប ឲ្យមក​បណ្តាក់ទុន នៅ​កម្ពុជា ប្រកប​ដោយ​ភាព​ទុកចិត្ត ស្របពេល​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​សុខសន្តិភាព​ពេញលេញ​។​

​លោក Masashi KANO បាន​ជម្រាប​ថា ដោយ​មើលឃើញ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​ភាពរឹងមាំ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ អ្នក​វិនិយោគិន​ជប៉ុន បានចាត់ទុក​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​ទីផ្សារ​បើកចំហ​រ​ខ្លាំង និង​មាន​បរិយាកាស​វិនិយោគ​អំណោយ ផល​ច្រើន ដែល​ជា​កត្តា​ជំរុញ និង​លើកទឹកចិត្ត​អ្នក​វិនិយោគិន​បរទេស​ទាំងអស់ មិនថាតែ​ជប៉ុន ឲ្យមក​បណ្តាក់​ទុន​បន្ថែមនៅក​ម្ពុ​ជា​។ ទឡ្ហី​ករ​ទាំងនេះ ជំរុញ​លំហូរ​វិនិយោគ​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា នឹង​បាន​រុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ថែម​ទៀត​។ លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​អ្នក​វិនិយោគិន​ជប៉ុន​ថ្មីៗ មួយចំនួន បាន​និង​កំពុង​ពិភាក្សា​លម្អិត​ជាមួយ JETRO ប្រចាំ​នៅ​កម្ពុជា អំពី​ចំណាប់អារម្មណ៍ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា ហើយ​លោក​សន្យាថា នឹង​ព្យាយាម​ពន្យល់ ផ្សព្វផ្សាយ អំពី ឱកាស​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ វិនិយោគិន​ជប៉ុន​ទាំងនោះ ឲ្យមក​បណ្តាក់​ទុន​នៅ​កម្ពុជា ប្រកបដោយ ភាពជឿជាក់​។​

​សូម​ជម្រាប​ជូន​ថា JETRO គឺជា​អង្គភាព​មួយ ស្ថិតក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៥៨ ។ JETRO មាន​បណ្តាញ​ការិយាល័យ​ចំនួន ៧៤ នៅក្នុង​ប្រទេស​ចំនួន ៥៥ លើ​ពិភពលោក និង​មាន​ការិយាល័យ​ចំនួន ៤៤ នៅក្នុង​ប្រទេស​ជប៉ុន​។ តាមរយៈ​បណ្តាញ​របស់ខ្លួន ដែល​មាន​នៅ​ស្ទើរតែ ពាសពេញ​ពិភពលោក JETRO បាន​ចូលរួមចំណែក ក្នុង​ការពង្រីក​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​ដទៃ​ទៀត នៅលើ​សកលលោក ។ ការិយាល័យ JETRO នៅ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១០ ដែល​បាន​ធ្វើ​ការសម្របសម្រួល និង​ទាក់ទាញ​ក្រុមហ៊ុន​ដែល មាន​សក្តានុពល​ខ្ពស់​របស់​ជប៉ុន​មួយចំនួន​ដូចជា Mineabea ផ្សារ​ទំនើប AEON ជាដើម ឲ្យមក​បណ្តាក់ទុន នៅ​កម្ពុជា​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​


×