Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ត្រូវ​ចាប់ខ្លួន បន្ទាប់​យកដៃ​លូក​ស្ទាប​ច្របាច់​ដើមទ្រូង​ប្អូនស្រី​ចិញ្ចឹម​ខ្លួន នាង​ស្រៀវ​ឡើង​រមួលខ្លួន តែ​មិន​ហ៊ាន​មាត់​!

​យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​រូបគេ​ត្រូវបាន​គេ​ថត​កំពុង​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​ក្មេងស្រី​ម្នាក់ នៅ​ទីកន្លែង​សាធារណៈ បាន​បង្ក​ឲ្យ​ជន​ជាតិចិន​រាប់លាន​នាក់​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំងក្លា នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។

​តាមរយៈ​រូបភាព​ដែល​ត្រូវបាន​បង្ហោះ​ឡើង​អ៊ី​ន​ធើរ​ណេ​ត បានបង្ហាញ​ឲ្យ​ឃើញ​យុវជន​រង​ការចោទប្រកាន់​នោះ បាន​យកដៃ​ឆ្វេង​របស់ខ្លួន ចូលក្នុង​អាវ​របស់​ក្មេងស្រី​នោះ និង​ដាក់​នៅ​ស្ងៀម​លើ​ដើមទ្រូង​របស់​នាង នៅក្នុង​ម​ន្ទ​ប់​រង់ចាំ​មាន​មនុស្ស​កកកុញ ស្ថិតក្នុង​ស្ថានីយ៍​រថភ្លើង Namjing South ។​

​យោងតាម​នារី​ម្នាក់​ដែល​បាន​ថតរូប​ភាព​នេះ មាន​ឈ្មោះថា Chen បាន​ឲ្យ​ដឹងថា ឪពុកម្តាយ​របស់​យុវជន​នោះ បាន​កំពុង​អង្គុយ​ជាប់​នឹង​រូបគេ ហើយ​សាច់ញាតិ​ដទៃទៀត ក៏​ស្ថិត​នៅក្បែរនោះ​ផងដែរ ។​

Chen ដែល​និស្សិត​ម្នាក់​បាន​និយាយថា នាង​ពុំ​អាច​រាយការណ៍​ទៅ​ប៉ូលីស​ភ្លាមៗ​នោះទេ ខណៈ​គ្រួសារ​យុវជន​នោះ​មាន​ចំនួន​ច្រើន​នាក់ ។ នាង​បាន​បន្ត​និយាយ​រឿងនេះ​ទៅកាន់​អ្នកដទៃ​នៅលើ​រថយន្ត​ផង និង​ព្យាយាម​ថតរូប​ផង ប៉ុន្តែ គ្មាន​នរណាម្នាក់​បញ្ចេញ​ប្រតិកម្ម​បញ្ឈប់​យុវជន​នោះ ដែល​កំពុង​ដាក់​ដៃ​នៅលើ​ដើមទ្រូង​របស់​ក្មេងស្រី​នេះ​បានទេ ។​

​ទោះយ៉ាងណា Chen បាន​ផ្ញើ​រូបថត​ទាំងនោះ ទៅកាន់ Chen Lan ជា​អ្នកនិពន្ធ និង​ជា​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​ម្នាក់ ដែល​ធ្វើការ​អស់​រយៈពេល​ច្រើន​ឆ្នាំ ក្នុងការ​ការពារ​កុមារ​ត្រូវ​រំលោភបំពាន ។ Lan បន្ទាប់មក បាន​ផុស​រូបភាព​ទាំងនោះ​លើ​អន​ឡាញ ហើយ​ស្នើ​ឲ្យ​ប៉ូលីស​ជួយ​ក្មេងស្រី​នោះ ។

​លោក Mo Jing មន្ត្រី​ម្នាក់​ធ្វើការ​នៅ​នាយកដ្ឋាន​សន្តិសុខ​សាធារណៈ​រថភ្លើង Nanjing បាន​និយាយថា ប៉ូលីស​បាន​ចាត់វិធានការ​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ហើយ​មន្ត្រី​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្រុកកំណើត​របស់​យុវជន​នោះ ដើម្បី​ស៊ើបអង្កេត ។​

​លោក Mo និយាយថា​៖ «​យើង​បាន​បញ្ជូន​ប៉ូលីស​ស្រី​របស់​យើង និយាយ​ជាមួយ​ក្មេងស្រី​នោះ ដើម្បី​ឲ្យ​នាង​ស្ងប់​អារម្មណ៍ និង​បាត់​ការភិតភ័យ​តទៅទៀត​» ។​

​យោងតាម Modern Express, យុវជន​ដែល​ត្រូវបាន​ឃុំខ្លួន​នោះ គឺ​រស់នៅក្នុង​ខេត្ត Henan និង​ជា​និស្សិត​ម្នាក់​រៀន​នៅ​សកល​វិទ្យាល័យ​មួយ ក្នុង​ទីក្រុង Nanjing ៕ ចន្ទី

×