ស្ត្រីម្នាក់ឈ្មោះ Dera Dewanti អាយុ ៣៥ ឆ្នាំ ត្រូវបានជនមិនស្គាល់មុខរំលោភ និងសម្លាប់យ៉ាងព្រៃផ្សៃ ហើយយកសាកសពរបស់នាង ទៅបោះចោលនៅឯវាលស្រែក្បែរភូមិមួយ ស្ថិតក្នង Selatan Waduk Cengklik, Desa Ngargorejo, Jawa Tengah ប្រទេសឥណ្ឌូនេស៊ី ។
សាកសពរបស់ស្ត្រីរងគ្រោះ ត្រូវបានរកឃើញស្ថិតក្នុងស្ថានភាពគ្មានសម្លៀកបំពាក់ទេ, ដៃរបស់នាងត្រូវបានចង និងមាត់ត្រូវបានញុកនឹងខោទ្រនាប់របស់នាងទៀតផង ។ ហើយ.ករបស់នាងក៏ត្រូវបានចងជាមួយខ្សែកាបូកដៃរបស់នាងផងដែរ ។
ហេតុនេះ នាងត្រូវបានគេសន្មត់ថា បានស្លាប់ដោយសារពិបាកដកដង្ហើមតែម្តង ។
នារីរងគ្រោះត្រូវបានដឹងថា ធ្វើការនៅធនាគារមួយកន្លែងឈ្មោះថា «Bank Perkreditan Rakyat» នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
អ្នកជិតខាងបាននិយាយថា នារីរងគ្រោះជាមនុស្សល្អម្នាក់នៅក្នុងស្រុកភូមិ ហើយមានសន្តានចិត្តល្អ ចំពោះអ្នកដទៃ ។
ពួកគេក៏បានសម្តែងការសោកស្តាយយ៉ាងខ្លាំងផងដែរ ដែលមិនគួរណាឃាតករ ដាច់ចិត្តលើកដៃប្រល័យជីវិតមនុស្សដ៏ល្អម្នាក់ដូចជារូបនាង យ៉ាងសាហាវព្រៃផ្សៃបែបនេះឡើយ ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៨ ៕ ចន្ទី