កូនស្វាមួយក្បាល វាពិតជាឈឺចាប់ដែលឃើញម្តាយវាត្រូវខ្សែភ្លើងឆក់ពេលលោតលេងលើបង្គោលភ្លើងរួចធ្លាក់ចុះ។
ពលរដ្ឋនៅតំបន់នោះបានយកសាកសពមេស្វាមកដាក់ក្នុងប្រអប់ឈើមួយ រួចបំពាក់កម្រងផ្កាឲ្យវាចាត់ទុកជាការលាគ្នាតាមបែបសាសនា ។ ពេលនោះកូនតូចរបស់វា បានស្ទុះមកអង្គុយនៅចន្លោះភ្លៅម្តាយ យកដៃស្រវ៉ាឱបម្តាយវាជាប់ វាខំអង្រួនម្តាយវាពេញ១ថ្ងៃ ព្រោះនឹកគិតថា ម្តាយវាកំពុងដេកលក់ ។
ហេតុការណ៍នេះ កើតឡើងនៅ Lakshameswa ខេត្ត Karnataka ភាគខាងត្បូងឥណ្ឌា ហើយក៏ជាព្រឹត្តិការណ៍មួយធ្វើឲ្យគេនឹកឃើញរឿងរ៉ាវពីរទៀតទាក់ទងនឹងពពួកស្វាបានកើតឡើងមុននេះ ។
នោះគឺជារឿងកើតឡើងកាលពីខែមីនា ដើមឆ្នាំនេះ គេក៏បានថតបាននូវទិដ្ឋភាពកូនស្វាមួយ បានឱបសាកសពម្តាយវាដែលត្រូវរថយន្តបុកងាប់ ហើយថែមទាំងបង្ហូរទឹកភ្នែក ។
ចុងក្រោយគឺជាទិដ្ឋភាពមួយដែលថតបានដោយជាងថតរូបឈ្មោះ Avinash Lodhi ។ ជាងថតរូបម្នាក់នេះគាត់ថតបានដោយចៃដន្យនៅខណៈពេលដែលស្វាមេ បានសម្តែងនូវកាយវិការទឹកមុខឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបាន ខណៈពេលយកដៃត្រកងបីកូនរបស់វាដែលបានងាប់ ។
ហើយនេះគឺជារូបភាពដែលគាត់ថតបាន