ឆ្នាំជូត ៖ ការងារ រាំងស្ទះ ជួបឧបសគ្គច្រើន ត្រូវប្រឈមដោះស្រាយ ។ លុយកាក់ ល្អប្រើសរ មានបន្ថែមខ្ទង់ចំណូលពីខាងក្រៅ ។ មនោសញ្ចេតនា គួររក្សាចំណងទាក់ទងបច្ចុប្បន្នឲ្យស្ថិតស្ថេរ មិនត្រូវស្តាប់ការអុចអាលរបស់មនុស្សទី ៣ ៕
ឆ្នាំឆ្លូវ ៖ ការងារ ប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយខ្នង។ លុយកាក់ ថ្ងៃនេះអាចបញ្ចេញទុនវិនិយោគរកចំណេញបាន។ មនោសញ្ចេតនា គួរមានសកម្មភាពរ៉ូមែនទិកខ្លះ ចំពោះគូស្នេហ៍ដើម្បីជួយឲ្យមនោសញ្ចេតនាកាន់តែផ្អែមល្ហែម៕
ឆ្នាំខាល ៖ ការងារ គ្រប់យ៉ាងអំណោយផលល្អ ដំណើរការទៅតាមបំណង។ លុយកាក់ ជាថ្ងៃដ៏សមស្របសម្រាប់ការវិនិយោគ ជំនួញរកផលចំណេញ ។ មនោសញ្ចេតនា ចូរបង្ហាញក្តីស្រឡាញ់ចំពោះមនុស្សដែលប៉ងយកជាគូគាប់នឹងទទួលបានចម្លើយវិជ្ជមាន ៕
ឆ្នាំថោះ ៖ ការងារ ប្រយ័ត្នក្នុងពាក្យសម្តីដើម្បីបញ្ចៀសទំនាស់ក្នុងការងារ ។ លុយកាក់ ចំណូលមិនស្ថិរភាពចាយវាយត្រូវសន្សំសំចៃ។ មនោសញ្ចេតនា និយាយស្តីដោយទន់ភ្លន់ជាមួយមនុស្សដែលខ្លួនស្រឡាញ់ កុំយករឿងការងារមកធ្វើឲ្យប៉ះពាល់មនោសញ្ចេតនាអ្នកទាំង ២ ៕
ឆ្នាំរោង ៖ ការងារ មិនល្អប្រសើរ ជួបការលំបាកឧបសគ្គច្រើន ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ ចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីអាចបង្កទំនាស់ជាមួយគូស្នេហ៍ ៕
ឆ្នាំម្សាញ់ ៖ ការងារ គួរយកចិត្តទុកដាក់ក្នុងការងាររបស់ខ្លួន មិនត្រូវជ្រៀតជ្រែកកិច្ចការអ្នកដទៃ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន តែចំណាយទៅវិញក៏ច្រើនដែរ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត ៕
ឆ្នាំមមី ៖ ការងារ ធ្វើអ្វីត្រូវផ្លាស់ប្តូរយោបល់ជាមួយថ្នាក់លើ មិនត្រូវអត្តនោម័តដោយខ្លួនឯង ។ លុយកាក់ ប្រភពចំណូលមានតិចតែខ្ទង់ចំណាយបែរជាច្រើនជ្រុល ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។
ឆ្នាំមមែ ៖ ការងារ ដំណើរការដោយរលូន សមតាមបំណង។ លុយកាក់ ប្រយ័ត្នត្រូវចាញ់បោកអស់លុយកាក់ ។ មនោសញ្ចេតនា មានរឿងអ្វីគួរនិយាយគ្នាដោយត្រង់ៗ មិនត្រូវលាក់ទុកក្នុងចិត្ត ៕
ឆ្នាំវក ៖ ការងារ គួរមានឥរិយាបថដាច់ខាតពេលដោះស្រាយបញ្ហាក្នុងការងារ មិនត្រូវស្ទាក់ស្ទើរអល់អែក ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលពីក្រៅច្រើន ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ៕
ឆ្នាំរការ ៖ ការងារ ៖ ប្រព្រឹត្តទៅដោយងាយស្រួល សម្រេចបានជោគជ័យគ្រប់ភារកិច្ច ។ លុយកាក់ ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលបោះទុនវិនិយោគ ។ មនោសញ្ចេតនា គួរម្ចាស់ការជាងក្នុងរឿងស្នេហា ៕
ឆ្នាំចរ ៖ ការងាររវល់ ធ្វើឲ្យអ្នកនឿយណាយ អស់កម្លាំង ។ លុយកាក់ប្រសិនចង់វិនិយោគភាគហ៊ុន គួរស្ទាបស្ទង់ឲ្យល្អិតល្អន់ពីអ្នកមានបទពិសោធន៍មុនៗ។ មនោសញ្ចេតនា មិនត្រូវនិយាយស្តីបញ្ជោះបន្សោក ធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគូស្នេហ៍ ៕
ឆ្នាំកុរ ៖ ការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ និងថ្នាក់លើ ។ លុយកាក់ ជាថ្ងៃដ៏កាក់កបសម្រាប់ការរកស៊ីជួញដូរ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនស្រឡាញ់ ៕