Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេត​វិមាន​យល់ព្រម​រៀបចំ​ជំនួប​រវាង​លោក​ត្រាំ និង​លោកពូ​ទីន​

​ថ្មីៗ​នេះ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតោន ឲ្យដឹងថា ពួក​គេ​យល់ព្រម​នឹង​ផែនការ​រៀបចំ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា ឌី​មៀ​ពូ​ទីន នៅ​សេត​វិមាន​។ ទង្វើ​នេះ​ធ្វើឲ្យ​លេចឮ​នូវ​ការលើក​ឡើង​ជុំវិ​ញ​ដំណើរ​ទស្សនកិច្ច​អាមេរិក​ជា​លើកដំបូង​របស់​ប្រធានាធិបតី​រុស្ស៊ី ក្នុងអំឡុង​ជាង​១​ទសវត្សរ៍​កន្លងមក ពិសេស​ចំ​ពេល​ដែល​ស្ថានការណ៍​រវាង​មហាអំណាច​ទាំងពីរ កំពុង​មាន​ទំនាស់​ពាក្យសម្តី​ខ្លាំងៗ​ព្រមទាំង​សកម្មភាព​បណ្តេញ​អ្នកការទូត​ទៅវិញទៅមក​។​

ប្រធា​នាធាធិបតី​ដូណាល់ ត្រាំ និង​សមា​ស​ភាគី វ្ល៉ា ឌី​មៀ​ពូ​ទីន​

​មុន​នោះ​នៅ​ថ្ងៃ​ទី ២ ខែ​មេសា វិមាន​ក្រែ​មឡាំង បានប្រកាសថា លោក​ត្រាំ បាន​ផ្ញើ​ពាក្យ​អញ្ជើញ​លោក​ពូ​ទីន តាមរយៈ​កិច្ចសន្ទនា​ទូរស័ព្ទ បើ​តាម​អ្នកនាំពាក្យ​រុស្ស៊ី Yury Ushakov នោះ​សំណើរ​នេះ​ពិតជា​គំនិត​សកម្ម និង​អស្ចារ្យ​មួយ​។​

​លោក Ushakov ក៏​បាន​សម្តែង​ការ​សង្ឃឹមថា ភាព​តានតឹង​ផ្តើមចេញ​ពី​ករណី​បណ្តេញ​អ្នកការទូត​នឹង​ពុំ​ជះ​ឥទ្ធិពល​ដល់​កិច្ច​ពិភាក្សា​អំពី​ជំនួប​កំពូល​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ពួកគេ​អាច​វិល​ត្រឡប់​មក​ធ្វើការ​ចរចា ដែល​មាន​លក្ខណៈ​ស្ថាបនា ព្រមទាំង​ម៉ឺងម៉ាត់​បំផុត ។ មជ្ឈដ្ឋាន​អ្នកវិភាគ​លើកឡើងថា ប្រសិនបើ​ជំនួប​នោះ​ប្រព្រឹត្តទៅ​មែន​វា​ជា​លើកដំបូង​ហើយ​ដែល​ប្រធានាធិបតី​រុស្ស៊ី​ពូ​ទីន នឹង​មក​ចូលរួម​ប្រជុំ​នៅ​សេត​វិមាន បន្ទាប់​ពី​ជំ​នួន​មុន​នោះ​របស់​លោក​ជា​មួយ​អតីត​ប្រធានាធិបតី George W. Bush នៅ​សេត​វិមាន​កាលពី​ឆ្នាំ ២០០៥ ។ ក្រុមអ្នកវិភាគ​ដដែល​ក៏បាន​លើកឡើង​ពី​លទ្ធភាព​ដែល​ក្នុងជំនួប​នោះ លោក​ត្រាំ និង​មិន​និយាយ​ដល់​បញ្ហា​រុស្ស៊ី​អន្តរាគមន៍​ចូល​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នា​ឆ្នាំ ២០១៦ ក៏​ដូច​ជា​ការចោទប្រកាន់​ក្រុង​មូ​ស្គូ ពាក់ព័ន្ធ​ដល់​ករណី​បំពុល​ចារបុរស​មុខ​ពីរ Sergei Skripal ។​

​គួររំលឹកថា ប្រធានាធិបតី​ត្រាំ បាន​ជួប​សមាស​ភាគី​ពូ​ទីន ពីរ​លើក​នា​ឱកាស​សន្និសីទ​កំពូល G20 នៅ​អាល្លឺម៉ង់​កាល​ពី​រដូវរំហើយ​ឆ្នាំទៅ​មិញ និង​នៅ​សន្និសីទ APEC នា​ប្រទេស​វៀតណាម​កាលពី​ខែតុលា​ឆ្នាំ ២០១៧ ។ មុន​នោះ​ដែរ លោកពូ​ទីន​ក៏​ធ្លាប់​ជួប​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក Barack Obama នា​សន្និសីទ​កំពូល​អន្តរជាតិ នៅ​អង្គការ​សហប្រជាជាតិ​នា​បុរី​ញូយ៉ក ប្រទេស​អាមេរិក ៕ សូ​យ​ន​

×