Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមានហ្មង! រៀបការ​រួមរស់​នឹង​គ្នា ១៩ ឆ្នាំ ទៅហើយ ប្តី​ទើប​ដឹងថា​ប្រពន្ធ​ជា​ភេទទី៣!

spot_img

​ការវះកាត់​ផ្នែក​វេជ្ជសាស្ត្រ បានកើត​មាន​ជា​យូរ​មកហើយៗ ទន្ទឹម​ជាមួយនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ននេះ នោះ​មនុស្ស​ជាច្រើន​បានទទួល​ប្រយោជន៍​ជាទី​ពេញចិត្ត ជាពិសេស​សម្រាប់​បុរស​ភេទ​ទី​បី​តែម្តង ។ ដូចនេះ ការ​សម្គាល់​ស្ត្រី​ពិតប្រាកដ​ពី​ភាពមិនប្រក្រតី ហាក់​កាន់​តែមាន​ភាពស្មុគស្មាញ​ជាង ។ ជាក់ស្តែង បុរស​បែលហ្ស៊ិក​មួយរូប​បាន​ឆ្លងកាត់​រឿង​បែបនេះ ហើយ​បាន​រកឃើញថា​វា​យឺត​ពេល​ទៅហើយ ដែល​ភរិយា​របស់គាត់​បានកើត​មកជា​មនុស្ស​ប្រុស ។​

​បុរស​សញ្ជាតិ​បែលហ្ស៊ិក​ម្នាក់ ដែល​គ្រាន់​ប្រាប់​ឈ្មោះ Jan អាយុ ៦៤ ឆ្នាំ បាន​រៀបការ​ជាមួយ​ប្រពន្ធ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ដែល​ពេលនេះ​មាន​អាយុ ៤៨ ឆ្នាំ ឈ្មោះ Monica អស់​រយៈពេល ១៩ ឆ្នាំ មកហើយ តែ​ទើប​ពេលនេះ គាត់​បាន​រកឃើញ​ប្រពន្ធ​ខ្លួន​ក៏​ជា​បុរស​ដែល ដែល​បាន​កំពុង​កុហក​គាត់​រហូត​មកទល់ពេលនេះ ។ ឥឡូវនេះ គាត់​កំពុង​ស្វែងរក​ការរំលាយ​ចំណងអាពាហ៍ពិពាហ៍​នេះ ។​

Jan និង Monica បាន​រៀបការ​នឹង​គ្នា​នៅក្នុង​ឆ្នាំ ១៩៩៣ ។​

Jan បាន​និយាយថា ជីវិត​ប្តី​ប្រពន្ធ​របស់​ពួកគាត់​ទាំងពីរ រស់នៅ​ធម្មតា​អស់​រយៈពេល ១៩ ឆ្នាំ ហើយ​ពួកគាត់​បានសម្រេច​ជ្រើសរើស​ពុំមាន​កូនចៅ​ទេ ព្រោះ Jan មានកូន​២​នាក់​រួចហើយ ជាមួយ​ប្រពន្ធដើម​មុន ។​

​ទោះយ៉ាងណា ក្នុង​រយៈពេល​ចុងក្រោយ​នេះ Jan បាន​ប្រឈមមុខ​នឹង​ប្រពន្ធ (​ខ្ទើយ​) នេះ ដោយ​ឈាន​ផ្ទះ​អំពើហិង្សា លេចឮ​ដល់​ប៉ូលីស​មកជួយ​អន្តរាគមន៍ ។​

Jan បាន​បន្ត​និយាយថា​៖ «​មិត្តភក្តិ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​លឺថា Monica គឺជា​មនុស្ស​ប្រុស​ប្តូរ​ភេទ ។ ទោះយ៉ាងណា ខ្ញុំ​ពុំ​ជឿ​ពាក្យ​នេះ​ទេ សូម្បីតែ​កូនប្រុស​របស់ខ្ញុំ​ក៏​លឺ​ពាក្យ​ច​ចាម​អារាម​ស្រដៀង​គ្នា​នេះ​ក៏ដោយ​» ។​

«​ខ្ញុំ​បាន​រុញ​នាង​ផ្ទប់​នឹង​ជញ្ជាំង និង​និយាយថា ឥឡូវនេះ ខ្ញុំ​បានដឹង​ការពិត​អស់ហើយ ។ តើ​អ្នកជា​មនុស្ស​ប្រុស​មែន​ទេ​? នាង​បន្ទាប់មក បាន​និយាយថា នាង​បានកើត​មកជា​ប្រុស ហើយ​ថា នាង​បាន​វះកាត់​ប្តូរ​ភេទ ។ ឥឡូវនេះ នាង​ជាម​នុស្ស​ស្រី​ម្នាក់​ទៅហើយ ហេតុដូច្នេះ នាង​ពុំ​ត្រូវការ​ប្រាប់​ខ្ញុំ​អំពី​រឿង​អតីតកាល​របស់​នាង​ទេ ។ លឺដូច្នេះ ខ្ញុំ​ស្ទើរ​គាំងបេះដូង​ស្លាប់​តែម្តង​!!» ។​

Jan បាន​ប្រាប់​កាសែត Het Nieuwsblad ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវបាន​រំលោភបំពាន​» ។​

Jan ឥឡូវនេះ​កំពុង​ទទួល​ការព្យាបាល​ផ្លូវចិត្ត​ដោយសារតែ​ខូចចិត្ត​ក្នុង​រឿងអាស្រូវ​របស់​ប្រពន្ធ​គាត់​។ កិច្ចដំណើរការ​ផ្លូវច្បាប់ ចំពោះ​ចំណងអាពាហ៍ពិពាហ៍​នេះ​ត្រូវ​បានប្រកាស​ទុកជា​មោ​ឃៈ ។ ទោះជា​យ៉ាងណា​តុលាការ​ប៊ែ​ល​ហ្សិ​ក បាន​បដិសេធ​មិន​អនុញ្ញាតឱ្យ Jan បណ្តេញ Monica ចេញពីផ្ទះ​ឡើយ ៕ ចន្ទី​

spot_img
×