ថ្វីបើសម័យកាលទំនើបនេះ ការជប់ខ្យល់ ត្រូវបានប្រើប្រាស់កែវសម្រាប់ជប់ តែការអនុវត្តនេះ អាចត្រូវបានដឹងថាបានកើតមានឡើងតាំងពីឆ្នាំ១៥០០ មុនគ្រឹស្តសករាជ មកម្ល៉េះ ពោលគឺតាំងពីពេលមិនមានកែវ។
ពិតណាស់ នៅសម័យកាលនោះ អ្នកព្យាបាលបានប្រើប្រាស់ស្នែងសត្វ ដើម្បីបង្កើតការបឺតខ្យល់។ ហើយបើទោះជាសម័យទំនើបនេះ ពែងកែវ បានក្លាយជាឧបករណ៍ដ៏សំខាន់យ៉ាងណា ក៏អ្នកព្យាបាលតាមចិញ្ចឹមផ្លូវខ្លះនៅប្រទេសឥណ្ឌូនេស៊ី នៅតែពឹងផ្នែកលើស្នែងក្របី សម្រាប់មុខរបរជប់ខ្យល់របស់ពួកគេ។ ជាក់ស្តែង ដូចដែលអ្នកទាំងអស់គ្នាបានឃើញក្នុងរូប គឺឥទ្ធិពលនៃស្នែងក្របី ពិតជាគួរឲ្យចាប់អារម្មណ៍តែម្តង។
មនុស្សដែលងាកទៅរកអ្នកព្យាបាលរោគតាមចិញ្ចើមផ្លូវ ជាធម្មតា មានអាការឈឺក្បាល វិលមុខ ផ្តាសាយ និងឈឺសន្លាក់ ប៉ុន្តែផលប៉ះពាល់ខាងវេជ្ជសាស្ត្រ មិនដែលត្រូវបានបង្ហាញឱ្យឃើញតាមបែបវិទ្យាសាស្ត្រនោះទេ។ ប្រាកដណាស់ មានមនុស្សជាច្រើនដែលបានស្បថជាមួយការធ្វើរឿងនេះ រួមទាំងអត្តពលិក និងតារាល្បីៗផងដែរ ប៉ុន្តែ រហូតមកទល់ពេលនេះ ភស្តុតាងវេជ្ជសាស្ដ្រ គណៈវិនិច្ឆ័យនៅតែមិនចេញ។ ប៉ុន្តែគ្មាននរណាម្នាក់អាចប្រកែកជាមួយនឹងការពិត ដែលថាស្នែងគោធ្វើឱ្យអ្នកមើលទៅដូចជា Bowser ពីហ្គេមវីដេអូ Super Mario ឡើយ។
អ្នកព្យាបាលតាមចិញ្ចើមផ្លូវម្នាក់ឈ្មោះ អាវីនសាក់ សេណា បានប្រាប់ទាំងមោទនភាពថា “មានអ្នកព្យាបាលរោគនៅកន្លែងផ្សេងទៀតដែលប្រើកែវ ឬ ប្ញស្សីសំរាប់ជប់ខ្យល់ ប៉ុន្តែនៅហ្សាកាតាយើងប្រើស្នែងក្របី។ ស្នែងត្រូវបានគេប្រើរាប់ពាន់ឆ្នាំមកហើយ ព្រោះវាមិនមានហានិភ័យអ្វីឡើយ ហើយភាពកក់ក្តៅធ្វើអោយប្រសើរឡើងនូវចរន្តឈាមនៅក្នុងរាងកាយទៀតផង”។
បុរសរូបនោះ ក៏មិនយល់ស្រប ចំពោះការលើកឡើងរបស់អ្នកឯកទេសជាច្រើន ដែលជឿថា ការការប្រើស្នែងគោបង្កហានិភ័យ នៃការឆ្លងមេរោគដល់អ្នកជំងឺ ក៏ដូចជាការចម្លងរោគឆ្លង។ ការនិយាយបែបនេះ គឺបានបង្អាក់អ្នកគាំទ្រពិតនៃវិធីប្រពៃណីនេះ ព្រោះថាវាមានតម្លៃថោកជាងថ្នាំពិតប្រាកដ ហើយវិធីនេះចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ដែលចំណេញទាំងពេលវេលា និងថវិកាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




