ភ្នំពេញ ៖ ប្រធានយុវជន នៃអតីតគណបក្សសង្គ្រោះជាតិ និងសមាជិក សមាជិកា នៅតាមបណ្តាសង្កាត់ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដែលអស់ជំនឿលើមេដឹកនាំរបស់ពួកគេ បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។

ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅសាខាគណបក្សខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញានេះក្រោមអធិបតីភាពលោកនួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។
ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា បងប្អូនដែលមករួមរស់ជាមួយគណបក្សប្រជាជន បង្ហាញច្បាស់ថា កម្ពុជា អនុវត្តតាមរបបប្រជាធិបតេយ្យសេរី ពហុបក្ស។ គណបក្សប្រជាជនមានវប្បធម៌បង្រួបបង្រួម និងទទួលសមាជិកគណបក្សដ៏ទៃមករួមរស់ជាមួយគ្រប់ពេលវេលា ចំពោះអ្នកដែលស្រឡាញ់គណបក្ស ប្រជាជនកម្ពុជា។គណបក្សប្រជាជនកម្ពុជា បាន កសាងបានដឹកនាំប្រទេសជាតិ មានការអភិវឌ្ឍនិងសន្តិភាព មានកំណើនសេដ្ឋកិច្ច រីកចវំរើន កសាងសាងហេដ្ឋារចនា សម្ព័ន្ធនិងទទួលបាននូវសមិទ្ធិផលធំៗជាច្រើន ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះ ព្រោះដែរគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដឹកនាំប្រទេសជាតិច្បាស់លាស់និងមានសាមគ្គីភាពផ្ទៃក្នុង។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា យើងមានច្បាប់គ្រប់គ្រាន់ចំពោះអ្នកដែលប្រមាថព្រះមហាក្សត្រ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ គណបក្សប្រជាជនកម្ពុជា បណ្តុះធនធានមនុស្សនៅក្នុងជួរយុវជនដើម្បីបន្តវេនដឹកនាំ។
តំណាងសមាជិកថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិ បានឡើងប្តេជ្ញាចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាថា មានតែគណបក្សប្រជាជនកម្ពុជាតែ មួយគត់បាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៏ប្រទេសជាតិមានការរីកចំរើន គ្រប់វិស័យ។ជាមួយគ្នានោះដែរតំណាងសមា ជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា។
ជាមួយគ្នានោះដែរតំណាងមកពីអតីតគណបក្សសង្គ្រោះជាតិ ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ បានថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណ បក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់សេចក្តីសណ្តោសដល់ពួកគាត់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

