Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តល់​សិទ្ធិ​ដល់ ម៉េង ហួ​ណ័​រ​វ៉េ​ស្ទ ជា​កន្លែង​ចុះឈ្មោះ​តេស្ត​ភាសា​អង់គ្លេស IELTS ដែល​ពេញនិយម​បំផុត​នៅក្នុង​ពិភពលោក​

spot_img

​ភ្នំពេញ​៖ IELTS Test គឺជា​តេស្ត​ភាសា​អង់គ្លេស ដែល​ពេញនិយម​បំផុត​នៅក្នុង​ពិភពលោក និង​មាន​ចំនួន​អ្នកធ្វើ​តេស្ត​ប្រមាណ ៣ លាន ជា​រៀងរាល់ឆ្នាំ នៅ​ជាង ១០.០០០ ស្ថាប័ន​នៅ​ទូទាំង​ពិភពលោក​។ អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង (MOU) រវាង​មជ្ឈមណ្ឌល​តេស្ត IELTS កម្ពុជា និង ម៉េង ហួ​ណ័​រ​វ៉េ​ស្ទ លើ​ការផ្តល់​សិទ្ធិ​នេះ​និង​ត្រូវបាន​ចុះហត្ថលេខា ត្រូវបាន​ប្រព្រឹត្តទៅ​នៅ សាលា​ម៉េង ហួ​ណ័​រ​វ៉េ​ស្ទ ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​សុក្រ ទី ២៧ ខែតុលា ឆ្នាំ ២០១៧​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែតុលា ឆ្នាំ​២០១៧ អនុស្សរណៈ​នេះ អនុញ្ញាតឱ្យ សាលា​ម៉េង ហួ​ណ័​រ​វ៉េ​ស្ទ ក្លាយជា​កន្លែង​ចុះឈ្មោះ​តេស្ត IELTS នៅក្រោម​ការផ្តល់​សិទ្ធិ​ពី​មជ្ឈមណ្ឌល​ប្រឡង​តេស្ត​ជា​ផ្លូវការ​អន្តរជាតិ IELTS TEST នៅ​កម្ពុជា​។​

​លោក ម៉ៅ ស្រេង នាយក​មជ្ឈមណ្ឌល​តេស្ត IELTS ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​មាន​សេចក្តី រីករាយ​ណាស់ ក្នុង​ការទទួល​ស្វាគមន៍ សាលា​ម៉េង ហួ​ណ័​រ​វ៉េ​ស្ទ អោយ​ក្លាយជា កន្លែង​ចុះឈ្មោះ​តេស្ត IELTS”​។
“​អនុស្សរណៈ នេះ​ទៀតសោត ឆ្លុះបញ្ចាំង​ពី​ការយល់ដឹង រីកលូតលាស់​នៃ​សារៈសំខាន់​ក្នុងការ ប្រើប្រាស់ IELTS TEST ជា​គោល ដើម្បី​វាស់​សមត្ថភាព​ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​និង​ការអភិវឌ្ឍ​អាជីព ដែល​នាំមុខគេ​ក្នុង​ស្ថាប័ន​អប់រំ​នៅ​ប្រទេស​កម្ពុជា​។ យើង​នឹង ចាប់ដៃគ្នា​ទៅមុខ ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយនឹង​សាលា​ម៉េង ហួ​ណ័​រ​វ៉េ​ស្ទ ក្នុង​គោលបំណង​បង្កើន​ចំនួន សិស្ស និស្សិត ដែល​នឹងធ្វើ​តេស្ត IELTS”​។​

“​តំណាង​ឲ្យ Ming Hua Northwest School យើងខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ចុះ អនុស្សរណៈ​លើ​ការផ្តល់​សិទ្ធិ​ដល់ Ming Hua Northwest ជា​កន្លែង​ចុះឈ្មោះ​តេស្ត ដោយ មជ្ឈមណ្ឌល​តេស្ត​IELTS នៅ​កម្ពុជា​។ យើងខ្ញុំ​ប្តេជ្ញា​ក្នុងការ​អភិវឌ្ឍន៍ និង​លើកកម្ពស់​ឱកាស​សិក្សា​សំរាប់​មនុស្ស​គ្រប់គ្នា​។ ការផ្តល់​សិទ្ធិ​នេះ​មានន័យថា សហគមន៍​របស់​យើង នៅ​ទីក្រុង​ប៉ោយប៉ែត និង​នៅ​ជុំវិញ​តំបន់​នេះ​នឹង​ទទួលបាន​ឱកាស បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស ដូច​អ្នក​ដែល​រស់នៅក្នុង​តំបន់​ដែល​រីកចម្រើន​នៅ​កម្ពុជា​។ យើង​សង្ឃឹម យ៉ាង​មុត​ម៉ាំ​ថា​នឹងធ្វើ​ការរួម​គ្នា​ជាមួយ IELTS នៅ​កម្ពុជា​ដើម្បី​សំរេចបាន​គោលដៅ​នេះ​” ប្រសាសន៍ លោក​ឈួន សេដ្ឋា ជា​សហ​ស្ថាបនិក និង​ជា​ប្រធាន​សាលា​អន្តរជាតិ Ming Hua Northwest School និង Northwest International Centre ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

IELTS Test គឺជា​តេស្ត​ភាសា​អង់គ្លេស ដែល​ពេញនិយម​បំផុត​នៅក្នុង​ពិភពលោក និង​មាន​ចំនួន​អ្នកធ្វើ​តេស្ត​ប្រមាណ ៣ លាន ជា​រៀងរាល់ឆ្នាំ នៅ​ជាង ១០.០០០ ស្ថាប័ន​នៅ​ទូទាំង​ពិភពលោក រួមទាំង​សាកលវិទ្យាល័យ សាលារៀន និយោជក អាជ្ញាធរ​អន្តោ ប្រវេសន៍​និង​ស្ថាប័ន​ដែលមាន​ជំនាញ​វិជ្ជាជីវៈ ការទទួលស្គាល់​ជា​អន្តរជាតិ​នៅ IELTS Test ក្នុង​គោលបំណង​វាស់​ស្ទង់​សមត្ថភាព ភាសា​អង់គ្លេស ។ IELTS Test ត្រូវបាន​គ្រប់គ្រង​រួមគ្នា​ដោយ ក្រុមប្រឹក្សា​នៃ​ចក្រភព​អង់គ្លេស (British Council) IDP: IELTS អូស្ត្រាលី និង តេស្ត​វាយតំ​លៃ​ផ្នែក​ភាសា​អង់គ្លេស​របស់ Cambridge៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×