Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាហ្វឈ្មោះ MA KHAW (សញ្ញាសេះស) មានលួចដាក់សារធាតុ ឱសថសម័យ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការស្រាវជ្រាវរកឃើញការហ្វឈ្មោះ MA KHAW (សញ្ញាសេះស) មានផ្ទុកនូវ សារធាតុដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលបានទទួលព្រឹត្តិប័ត្រវិភាគគុណភាពពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលបញ្ជាក់ ថា កាហ្វឈ្មោះ MA KHAW (សញ្ញាសេះស) Box = 15g x 10 Sachets + 1 Capsule មានលួចដាក់សារធាតុ ឱសថសម័យដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

យោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ មាត្រា២ថ្មី កាហ្វេឈ្មោះ MA KHAW (សញ្ញាសេះស) Box = 15g x 10 Sachets + 1 Capsule ដែលកំពុងផ្សព្វផ្សាយលក់ នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលមានគណនីឈ្មោះ ១-ស្ដេចកាហ្វេ ២-បិតាកាហ្វេ 0962221811 ៣-កាហ្វេប៉ូវកម្លាំងបុរស និងតាមប្រព័ន្ធអនឡាញមួយចំនួនត្រូវចាត់ទុកជាឱសថ ដែលរាល់ការប្រើប្រាស់ ត្រូវមានវេជ្ជបញ្ជា និងមានការប្រុងប្រយ័ត្នបំផុត។


ដើម្បីធានានូវសុវត្ថិភាព ដល់សាធារណជនទូទៅ ក្រសួងសុខាភិបាល តម្រូវឱ្យនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត សូមណែនាំដល់ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត អាជ្ញាធរមានសមត្ថកិច្ចឱ្យធ្វើការស្រាវជ្រាវ និងប្រមូលត្រឡប់មកវិញ នូវផលិតផលខាងលើនេះ ដែលបានលក់នៅ តាមបណ្ដាញសង្គមហ្វេសប៊ុក និងតាមមធ្យោបាយផ្សេងទៀតមកកម្ទេចចោល។

បន្ទាប់ពីផ្សព្វផ្សាយប្រកាសព័ត៌មាន ផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុក និងជនពាក់ពន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ផ្សព្វផ្សាយលក់ ផលិតផលខាងលើនេះជាបន្តទៀត នឹងត្រូវទទួលទោសតាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការទិញ និងប្រើប្រាស់ កាហ្វេឈ្មោះ MA KHAW (សញ្ញាសេះស) Box=15g x 10 Sachets +1 Capsuleក្លែងក្លាយនេះជាបន្ទាន់ ព្រោះផលិតផលនេះ អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់អាយុជីវិតទៀតផង។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់កាហ្វេឈ្មោះ MA KHAW (សញ្ញាសេះស) Box = 15g-x 1( Sachets + 1 Capsule ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×