Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

HttPool បើកវគ្គបណ្ដុះបណ្ដាលស្ដីពីយុទ្ធសាស្ដ្រទីផ្សារលើអនឡាញ GoGlobal សម្រាប់អ្នកធ្វើការក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម

ភ្នំពេញ ៖ អ្នកជំនាញផ្នែកទីផ្សារកំពូលៗ នឹងចែករំលែកចំណេះដឹងដ៏មានសារៈសំខាន់ សម្រាប់កំណើនពាណិជ្ជកម្មជាសកលនៅក្នុងវគ្គបណ្ដុះបណ្ដាល GoGlobal របស់ក្រុមហ៊ុន Aleph

GoGlobal ជាកម្មវិធីបណ្ដុះបណ្ដាលស្ដីពីយុទ្ធសាស្ដ្រទីផ្សារកំពុងវិវត្ដន៍ថ្មីៗ នៅលើវីដេអូអនឡាញរយៈពេលមួយថ្ងៃ នឹងរៀបចំឡើងជាលើកដំបូងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយចាប់ផ្ដើមពី ម៉ោង ៥ល្ងាច ម៉ោងនៅកម្ពុជា។ រៀបចំឡើងដោយ Aleph Holding វគ្គបណ្ដុះបណ្ដាលនេះនឹងមានវត្ដមានអ្នកជំនាញផ្នែកទីផ្សារ និងវាលឃ្មិនល្បីៗជុំវិញពិភពលោក ដែលមកពីក្រុមហ៊ុនដៃគូរបស់ Aleph រួមទាំង Facebook, Snapchat និង TikTok ជាដើម ដោយមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានបទពិសោធរៀបចំវេទិការទាំងនេះប្រកបដោយជោគជ័យរួចទៅហើយ។

អ្នកទីផ្សារ និងអ្នកបម្រើការក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានលើកទឹកចិត្ដឱ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក៏ដូចជាស្ដាប់វាគ្មិនជំនាញជាច្រើនរូប ដែលនឹងចូលខ្លួនមកចែករំលែកចំណេះដឹងកាន់តែស៊ីជម្រៅដើម្បីជួយដល់ក្រុមហ៊ុនក្នុងស្រុក និងប្រចាំតំបន់ក្នុងការពន្លឿនកំណើនពាណិជ្ជកម្មរបស់ខ្លួនតាមរយៈការផ្សព្វផ្សាយលើបណ្ដាញសង្គម។

លោក Erikas Plotkinas នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Kilo Health លោក Andrej Kugonić ប្រធានទីផ្សារ និងប្រធានផ្នែកទំនាក់ទំនងទីផ្សារ និងអភិវឌ្ឍផលិតផល នៅក្រុមហ៊ុន Nordeus លោក Frederik Lucander ជាអគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារនៅក្រុមហ៊ុន Wolt អ្នកស្រី Katarzyna Paliwoda ជាប្រធានផ្នែកអភិវឌ្ឍទីផ្សារ នៅក្រុមហ៊ុន Facebook ប្រចាំតំបន់អឺរ៉ុបកណ្ដាល និងខាងកើត លោក Imran Khan ជា CEO និងសហស្ថាបនិកក្រុមហ៊ុន Verishop លោក Danny Wright ជានាយកទទួលបន្ទុកផ្នែកយីហោផលិតផលនៃក្រុមហ៊ុន Adweek និងលោក Maris Naglis ជាអគ្គនាយករងទទួលបន្ទុកផ្នែក Customer Success នៅក្រុមហ៊ុន Httpool ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងឧស្សាហកម្មទីផ្សារមួយចំនួន ដែលនឹងមកចែករំលែកបទពិសោធ និងចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាល GoGlobal នេះ។

ក្នុងវគ្គបណ្ដុះបណ្ដាលចែករំលែកចំណេះដឹងរយៈពេលមួយថ្ងៃនេះ អ្នកចូលរួមនឹងសិក្សាស្វែងយល់ពីគន្លឹះមួយចំនួនដូចខាងក្រោម៖
● ពន្លឿនកំណើនការផ្សព្វផ្សាយពាណិជ្ជកម្មយីហោផលិតផលរបស់ខ្លួនតាមរយៈយុទ្ធសាស្ដ្រផ្សព្វផ្សាយដ៏ប៉ិនប្រសព្វ
● រៀបចំមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ និងចាប់ផ្ដើមត្រួតពិនិត្យលើការវាយតម្លៃពីចំណូលគោលដែលអតិថិជននឹងទទួលបានពីការកិច្ចសហការនេះ
● ប្រើប្រាស់ឥទ្ធិពលនៃការផ្សព្វផ្សាយយីហោដើម្បីជំរុញកំណើនពាណិជ្ជកម្ម
● និងយុទ្ធសាស្ដ្រផ្សេងៗទៀត

កម្មវិធីបណ្ដុះបណ្ដាលនេះបើកទូលាយចំពោះអ្នកចូលរួមដោយឥតគិតថ្លៃ ហើយការចុះឈ្មោះចាប់ផ្ដើមពីពេលនេះតទៅសម្រាប់អ្នកមានចំណាប់អារម្មណ៍ទាំងអស់ មិនថា ពួកគេមកពីប្រភពណាឡើយ។ សុំចូរទៅកាន់វេបសាយ https://goglobal.events/ សម្រាប់ការចុះឈ្មោះ និងព័ត៌មានលម្អិត។

លោក Maris Naglis អគ្គនាយករងផ្នែក Customer Success នៅ Httpool ជាក្រុមហ៊ុនមួយរបស់ Aleph Holding បានថ្លែងថា៖ «GoGlobal គឺជាកម្មវិធីចែករំលែកចំណេះដឹងដំបូងមួយរបស់ Aleph ក្នុងការជួយក្រុមហ៊ុននានាបង្កើតសក្ដានុពលទីផ្សារដ៏ល្អបំផុតតាមរយៈការធ្វើឌីជីថលភាវូប្បណិជ្ជកម្ម និងបណ្ដាញសង្គម។ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកបម្រើការក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មលើអនឡាញបានសិក្សាពីមិត្ដរួមអាជីពឆ្នើមៗ និងតំណាងយីហោធំៗក្នុងវិស័យទីផ្សារ ក៏ដូចជាស្ដាប់និន្នាការអភិវឌ្ឍចុងក្រោយបំផុតចំពោះការបញ្ជ្រៀបផលិតផលរបស់ខ្លួនទៅដល់មនុស្ស ៤ពាន់លាននាក់កំពុងតែប្រើប្រាស់បណ្ដាញឌីជីថលរៀងរាល់ថ្ងៃ»។

លោក Sunny Nagpal ជាសហស្ថាបនិក និងនាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool បានបន្ថែមថា៖ «យើងពិតជាមានមោទនភាពដែលបានធ្វើជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយបណ្ដាញផ្សព្វផ្សាយជាច្រើនលំដាប់ពិភពលោក និងមានក្ដីសោមនស្សរីករាយក្នុងការចូលរួមចំណែកជំរុញកំណើនទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងបានប្ដេជ្ញាចិត្ដបន្ដបេសកកម្មរបស់យើងដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈអន្ដរជាតិរបស់ក្រុមហ៊ុនដែលមានមហិច្ឆតាមោះមុត នៅក្នុងកម្រិតតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង ក៏ដូចជាផ្ដល់ថាមពលដល់ពួកគេក្នុងការសម្រេចក្ដីសុបិនពាណិជ្ជកម្មប្រកបដោយភាពជោគជ័យ»។

Aleph ជាដៃគូផ្សព្វផ្សាយលើប្រព័ន្ធឌីជីថលដ៏ធំបំផុតក្នុងពិភពលោក ដែលមានប្រតិបត្ដិការក្នុងទីផ្សារចំនួន ៨៥ មានភារកិច្ចផ្សារភ្ជាប់ក្រុមហ៊ុនធំៗបំផុតក្នុងវិស័យផ្សព្វផ្យាយផ្នែកឌីជីថលជាមួយក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ដែលពឹងអាស្រ័យលើពួកគេ។ ដៃគូធំៗដ៏សំខាន់នៅតាមបណ្ដាប្រទេសផ្សេងៗ រួមមានបណ្ដាញផ្សព្វផ្សាយ Twitter, Spotify, Snapchat, LinkedIn, TikTok, Facebook, Twitch, Tripadvisor និង EA ផងដែរ។ Httpool គឺជាក្រុមហ៊ុនមួយរបស់ Aleph Holding ដែលតំណាងឱ្យបណ្ដាញផ្សព្វផ្សាយឌីជីថលឈានមុខលើទីផ្សារជាង ៦០ ក្នុងតំបន់អឺរ៉ុប និងអាស៊ី។

ការប្របាច់បញ្ចូលគ្នារវាងការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយឌីជីថលធំៗបំផុត ប្រព័ន្ធប្រតិបត្ដិការដ៏វិសេសរបស់ក្រុមហ៊ុន ចំណេះដឹងប្រកបដោយជំនាញ អនុញ្ញាតឱ្យ Httpool និង IMS Internet Media Services គាំទ្រដល់មុខជំនួញ និងយីហោផលិតផលនានាក្នុងការពង្រីកលទ្ធភាពផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ និងជំរុញមុខជំនួញឈានឆ្ពោះភាពជោគជ័យ។

សម្រាប់ព័ត៌មានលម្អិត សុំទាក់ទង
Špela Majcen Marušič ប្រធានផ្នែកទំនាក់ទំនងសកល
អ៊ីមែលៈ marusic@httpool.com

Rucha Bhalekar នាយកទំនាក់ទំនងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក Httpool APAC
អ៊ីមែលៈ rucha@httpool.asia៕

×