Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវណាស់ ! មេគយតំបន់៥ បោះលុយ ៥០០០ដុល្លារឲ្យជនរងគ្រោះ រឿងកូនចៅខ្លួនជិះឡានដេញបុ.កម៉ូតូប្រជាពលរដ្ឋ

ភ្នំពេញ ៖ ក្រុមមន្ត្រីគយនៅតំបន់៥ ក្រោមការគ្រប់គ្រងរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ កំពុងតែសាងភាពល្បីរន្ទឺ ដោយចប់ពីរឿងមួយចូលរឿងមួយដូចជា ករណីចាប់ឡានមន្ត្រីទាហានពាក់ផ្លាកលេខ ខម រហូតដល់ម្ចាស់រថយន្តចងកស.ម្លាប់ស្លា.ប់ , ករណីចាប់ឡានមន្ត្រីទាហានផ្លាកលេខ ខម មានឯកសារត្រឹមត្រូវ ករណីជិះឡានដេញចាប់ឡានប្រជាពលរដ្ឋដឹកផ្លែឈើរហូតក្រឡាប់ រួចរត់គេចខ្លួន និងករណីថ្មីៗនេះ គឺជិះឡានដេញបុ.កម៉ូតូប្រជាពលរដ្ឋដោយសង្ស័យអត់បង់ពន្ធនាំចូលបណ្តាលឲ្យរបួសបា.ក់ជើង ….។ល។

ករណីទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋសម្តែងការមិនសប្បាយចិត្ត និងរិះគន់ទៅលើក្រុមមន្ត្រីគយនៅតំបន់៥ ក្រោមការគ្រប់គ្រងរបស់លោក ឈួន សោភា និងសំណូមពរឲ្យថ្នាក់លើមេត្តាពិនិត្យផងកុំចេះតែបណ្តែតបណ្តោយឲ្យធ្វើអ្វីតាមតែអំពើចិត្ត។

បើតាមមន្ត្រីគយតំបន់៥ បានទម្លាយឲ្យដឹងថា ក្រុមមន្ត្រីគយតំបន់ ៥ បានបើកថយន្ត Lexus RX350 ពណ៌ស ពាក់ផ្លាកលេខ 2AU-6806 ភ្នំពេញ ដេញបុ.កប្រជាពលរដ្ឋម្នាក់ជិះម៉ូតូស្កុបពី ( Scoopy ) អត់ផ្លាកលេខ តាមផ្លូវ ដែលមន្ត្រីគយសង្ស័យថា ម៉ូតូស្កុបពីនោះអត់បង់ពន្ធនាំចូល ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចជិតអូរកំបុត ក្បែរបឹងត្រកួនដែរ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ ហើយព័ត៌មាននេះ ត្រូវបានលាក់បាំងមិនឲ្យថ្នាក់លើដឹងទេ ជាពិសេសខ្លាចដឹងដល់សម្តេចតេជោ ហ៊ុន សែន រហូតលោក ឈួន សោភា មេគយចល័តតំបន់៥ ហ៊ានចំណាយលុយបិទបាំងរឿងអាស្រូវ។

មន្ត្រីដដែលបន្តទៀតថា ប្រជាពលរដ្ឋដែលជិះម៉ូតូស្កុបពី ដែលក្រុមមន្ត្រីគយតំបន់ ៥ ជិះឡានដេញបុ.កនោះ បានរងរបួសធ្ងន់បាក់ជើងខាងឆ្វេង។ ក្រោយកើតហេតុលោក ឈួន សោភា មេគយចល័តតំបន់៥ បានសម្របសម្រួល ជាមួយជនរងគ្រោះនោះដោយចេញសងលុយចំនួន ៥០០០ដុល្លារដើម្បីបញ្ចប់រឿង ។

គណនីហ្វេសប៊ុករបស់ឈ្មោះ Bong Long Svay បានបង្ហោះ រូបថត គ្រោះថ្នាក់បា.ក់ជើង ដោយសរសេរថា ហេតុអ្វីយកជីវិតខ្ញុំមកលេងសើចម្ល៉េះ ? ។
ចំណែកគណនីហ្វេសប៊ុកឈ្មោះ Chhin Roth Barca បានសរសេរថា សូមអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ជួយផ្សព្វផ្សាយគយចល័ត របស់ក្រសួងដែលប្រចាំការ នៅខេត្តបន្ទាយមានជ័យ គ្រប់គ្រងដោយលោកឈួនសោភា ផង។

ជុំវិញរឿងអាស្រូវរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ដែលកំពុងតែសាងភាពល្បីនិងមានចរិតសាហាវ មិនត្រឹមតែប្រជាពលរដ្ឋរិះគន់នោះទេ សូម្បីតែមន្ត្រីមួយចំនួននៅក្នុងតំបន់៥ ក៏បានរិះគន់ទង្វើរបស់ក្រុមមន្ត្រីគយតំបន់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×