Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ប្រូតេអ៊ីន ២ នៅ​ស្បែក​មនុស្ស​ដែល​អាច​ស្វ័យ​កម្ចាត់​កោសិកា​មហារីក​បាន​

​ជួយ​ឲ្យ​សរីរាង្គ​ស្វ័យ​កម្ចាត់​កោសិកា​មហារីក​តាមរយៈ​ការជួយ​ដល់​ប្រព័ន្ធ​ការពារ​សរីរាង្គ​គឺជា​និន្នាការ​ព្យាបាល​មហារីក ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ពិភពលោក​ស្រាវជ្រាវ​។​

​ប្រូតេអ៊ីន ២ ប្រភេទ ដែល​រក​ឃើញ​ក្នុង​ស្បែក​មនុស្ស​មាន​រចនាសម្ព័ន្ធ​ស្រដៀង​នឹង​ពិស​សត្វ​ពស់ បាន​កាត់បន្ថយ​កោសិកា​មហារីក​ពី ៤០%-៧០% ក្នុង​ការពិសោធន៍​អំឡុងពេល​១​ថ្ងៃ​ប៉ុណ្ណោះ​។​

​នេះ​គឺជា​ការស្រាវជ្រាវ​រកឃើញ​ថ្មី​មួយ​របស់​សកល​វិទ្យាល័យ Moscow និង​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី ដែល​អាច​រួមចំណែក​យ៉ាង​ធំធេង​ដល់​និន្នាការ​ខាង​លើ ៖ “​ចង​ដៃជើង​” កោសិកា​មហារីក ដោយ​ធ្វើឲ្យ​វា​អសកម្ម​ភាព ទុក​ពេល​ឲ្យ​ប្រព័ន្ធ​ការពារ​រាង្គ​កាយសាងសង់​កម្លាំង ហើយ​វាយលុក​ទៅលើ​ដុំ​ពក​កាច​សាហាវ​ទាំងនោះ ប្រូតេអ៊ីន​ទាំងពីរ​ប្រភេទ​នោះ​គឺ SLURP1 និង SLURP2 មាន​រចនាសម្ព័ន្ធ​ស្រដៀង​នឹង​ពិស​សត្វ​ពស់ និង​ពពួក​ល្មូ​ន​មួយចំនួន​។ ប្រូតេអ៊ីន​ទាំងពីរ​នេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ស្បែក​របស់​មនុស្ស ក៏ដូចជា​ស្បែក​របស់​សត្វ​ដែល​មាន​ឈាម​ក្តៅ​ផ្សេងទៀត ។

​សណ្ឋាន​របស់ SLURP ក្នុង​ស្បែក​មនុស្ស​ពុំ​បង្ក​ឲ្យមាន​ការពុល តែ​វា​មាន​ប្រសិទ្ធភាព​ដូចជា​ពិស​របស់​ពស់ ។ ហេតុនេះ​ការចាក់​បញ្ចូល​បរិមាណ SLURP1 និង SLURP2 ច្រើន​មាន​ប្រសិទ្ធភាព​ស្មើនឹង​សញ្ញា “​ឈប់​ភ្លាម​” ! ដែល​វា​នឹង​បញ្ជូន​ទៅ​កាន់​កោសិកា​មហា​រីក​។ ដូច្នេះ នៅពេលដែល​កោសិកា​មហារីក​វា “​អសកម្ម​” នោះ ប្រព័ន្ធ​ការពារ​រាង្គ​កាយរ​បស់​មនុស្ស​បន្ត​ធ្វើ​ការបោសសម្អាត​សំណល់​ទាំងឡាយ​ជា​ការ​ស្រេច ។

​ក្នុង​អត្ថបទ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ British Journal of Pharmacology ក្រុម​អ្នកវិទ្យាសាស្ត្រ​ឲ្យដឹងថា ប្រូតេអ៊ីន​ទាំងពីរ​នេះ ត្រូវ​បាន​សាកល្បង​ចំពោះ​កោសិកា​មហារីក​នៅ​ស្បែក សុដន់ សួត និង​ពោះវៀនធំ ក្នុង​បន្ទប់ពិសោធន៍ ។ លទ្ធផល​គឺ​ក្រោយ​ការចាក់​បញ្ចូល​ប្រូតេអ៊ីន​ទាំងពីរ​នេះ តែ​១​ថ្ងៃ​ប៉ុណ្ណោះ បាន​កាត់បន្ថយ​កោសិកា​មហារីក​ពី ៤០%-៧០% ។​

​បណ្ឌិត Mikhail Shulepko នៃ​វិទ្យាស្ថាន​ជីវគីមី​សាស្ត្រ​ចំណុះ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុស្ស៊ី​ឲ្យដឹងថា លោក​និង​សហការី​នឹង​បន្ត​ការសាកល្បង​ដុំ​ពក​របស់​មនុស្ស​ដែល​ក្លូន​បញ្ចូល​ទៅក្នុង​រាង្គ​កាយ​សត្វ​មុនពេល​ធ្វើ​ការសា​ក​ល្បង​ដោយ​ផ្ទាល់​លើ​មនុស្ស ៕ លី​សា​

×