Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅទីទួលសុវត្ថិភាពនៃក្រុងសិរីសោភណ្ឌ

បន្ទាយមានជ័យ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចុះបំពេញបេសកកម្ម និងចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅទីទួលសុវត្ថិភាពនៃក្រុងសិរីសោភណ្ឌ នៅខេត្តបន្ទាយមានជ័យ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅទីទួលសុវត្ថិភាពនៃក្រុងសិរីសោភណ្ឌ និងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺរាករូស និងជំងឺឆ្លងផ្សេងៗ រួមទាំងជំងឺកូវីដ១៩ ព្រមទាំងបានចែកឱសថសម្លាប់មេរោគ ថ្នាំរមាស់ មុងជ្រលក់ថ្នាំ និងសាប៊ូ ជាដើម។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍នាំនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់មន្រ្តីសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×