Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ អាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ អាចចាក់វ៉ាក់សាំងដោយរីករាយ ខណៈស៊ីណូវ៉ាក់ ៣លានដូសទៀត មកដល់កម្ពុជាព្រឹកនេះ

ភ្នំពេញ ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ស្ថិតក្នុងផែនការចាក់ជូនកុមារ អាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចំនួន ៣លានដូស របស់ក្រុមហ៊ុនចិន ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃអង្គារទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលនៃជំងឺនេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាម ជាមួយនឹងសត្រូវកូវីដ-១៩នេះ។ បូកនឹងការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសនេះ នាំឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុប ៣៥.៥លានដូស។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំង ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងឆាប់រហ័ស តាមការចង់បានរបស់ខ្លួន។ ការដែលទទួលបានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់ ថា មិនត្រូវឱ្យវ៉ាក់សាំងដេកក្នុងឃ្លាំងនោះឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ ដូច្នេះហើយ ទើបកម្ពុជាទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×