Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ បន្ថយទណ្ឌកម្មបុរសម្នាក់ ០៦ ខែ ជាប់ពាក់ព័ន្ធនឹការ ជួញដូរគ្រឿងញៀន !!!!

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការ ប្រកាសសាលដីកាលើ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការខេត្តរាជធានីភ្នំពេញ សម្រេចកាត់ទោសដាក់ពន្ធនាគារ កំណត់ ០៣ ឆ្នាំ និង ពិន័យ ០៤ លានរៀល ជាប់ពាក់ព័ន្ធករណីរក្សាទុកនិង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់ តុលាការរាជធានីភ្នំពេញ តែបានបន្ថយទណ្ឌកម្ម របស់ជនជាប់ចោទ រយៈពេល ០៦ ខែ គឺពីត្រូវជាប់ទោស ០៣ឆ្នាំទៅជា ០២ឆ្នាំ ០៦ ខែវិញ តែប្រកាសបើកផ្នូវឲ្យជនជាប់ ប្តឹងសាទុក្ខ ទៅកាន់តុលាការកំពុល តាមនីតិវិធី។

លោក ងួន រតនា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹង ក្នុងសវនាការថា ជនជាប់ចោទមាន ឈ្មោះ ម៉ន សំរិទ្ធ ភេទ ប្រុស ។
ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៣ ឆ្នាំ និងពិន័យទឹកប្រាក់ ៤លានរៀល ពីបទ “រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្ត មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការ មកតុលាការឧទ្ធរណ៍ភ្នំពេញ ។
ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ នៅត្រង់ចំណុច ផ្លូវបេតុង សង្តាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ០១ កញ្ចប់ មានទម្ងន់ សារុប ០,៣៤ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×