Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យបានឆាបឆេះក្នុងអគារក្រសួងរ៉ែនិងថាមពល បង្កឡើងដោយឆ្លងចរន្តអគ្គិសនី

ភ្នំពេញ ÷ អគ្គិភ័យ បានឆាបឆេះអគារក្រសួងរ៉ែ និងថាមពល ជាន់ទី១បង្កឡើងដោយឆ្លងចរន្តអគ្គិសនី និងរងការខូចខាតតុទូម៉ាស៊ីនត្រជាក់និងសម្ភារៈមួយចំនួន។

ហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ៥១ ក្នុងភូមិ ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីបងប្រុសជាសន្តិសុខយាមនៅក្នុងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដោយរូបគាត់បានឃើញផ្សែងហុយខ្លាំង ចេញពីបន្ទប់ជាន់ទី១ និងឆេះម៉ាស៊ីនត្រជាក់នៅពីខាងក្រៅ ទើបរូបគាត់បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យសុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។

ហើយភ្លាមៗនោះដែរ សមត្ថកិច្ចខណ្ឌដូនពេញ ក៏បានរាយការណ៍ទៅខាង នាយកដ្ឋានបង្ការពន្លត់ នៃអគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកជួយបាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយបាញ់ពន្លត់ចប់ នាយកបង្ការពន្លត់នៃអគ្គិភ័យ ប្រើប្រាស់រថយន្តអស់៥គ្រឿង ទើបបា.ញ់រលត់ទៅវិញ។ បន្ទប់ពីបា.ញ់រលត់ នៅក្នុងនោះរងការខូចខាតដូចជា ឆេះតុ ទូ ម៉ាស៊ីនត្រជាក់១ រួមទាំងឯកសារមួយចំនួន មិនមានអ្នកស្លា.ប់ មិនមានអ្នករបួស មិនបន្តរាលដាលទៅលើផ្ទះពលរដ្ឋដទៃ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×