Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅឆ្នាំ២០២២

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១ តាមរយៈ ប្រព័ន្ធវីដេអូ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា គណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ (ADMM 2022) គឺជាលើកទី២ និងបានប្រជុំបើកទូលាយ ដោយបាននពិនិត្យទៅ លើកិច្ចការទាំងឡាយ ដែលត្រូវបំពេញក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ខាងមុខនេះ និងបានប្រុងប្រៀបរួចរាល់ហើយ នៅសេសសល់បញ្ហាបន្តិចបន្តួចដូចជា បញ្ហាទម្រង់នៃការប្រជុំ ក៏ដូចជាបញ្ហាប្រុងប្រៀប អំពីការដែលត្រូវទទួល ពីភាគីមកធ្វើជាម្ចាស់ផ្ទះ។

ដោយសម្តេចបានបញ្ជាក់ថា កិច្ចការងារនេះបានដំណើរការសឹងចប់សព្វគ្រប់ ក្នុងការប្រុងប្រៀង និងដំណើរការបានល្អ។


សូមជម្រាបថា គោលបំណង នៃកិច្ចប្រជុំថ្ងៃនេះ គឺជាការគិតគូរហើយ ក៏ដូចជាការស្វះស្វែងរកការឯកភាពធំ មួយអំពីទស្សនៈគោលជំហរ និងស្មារតី ពីព្រោះនេះជាបញ្ហាសំខាន់បំផុតសម្រាប់ ខភម និងក្រសួងការពារជាតិក៏ដូចជាសម្រាប់រាជរដ្ឋាភិបាល។ ការឯកភាព និងស្វះស្វែងទស្សនៈគោលជំហរនេះ ពិនិត្យទៅលើការរៀបចំ ខ្លឹមសារ ហើយនៅក្នុងខ្លឹមសារ គឺមានផែនដែលត្រូវការចាំបាច់ដោយខានមិនបានគឺការចងមូលបទ – អាទិភាព បន្ទាប់មកទើបផលិតចេញជាឯកសារធាតុរឹង។ ក្នុងន័យនេះ ត្រូវការឯកភាព និងមានសម្លេងតែមួយនៅក្នុងអ្វីដែលត្រូវនិយាយ អ្វីដែលត្រូវអនុវត្តនៅក្នុងវិស័យការពារជាតិ និងកងយោធពលខេមរភូមិន្ទ។ ដូចនេះការគិតគូរ ដើម្បីស្វែងរកអទិភាព និងគិតគូរមូលបទ នេះគឺមានមានសារសំខាន់៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×