Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសដាំកញ្ឆាម្នាក់ សុំតុលាការឧទ្ធរណ៍ បន្ធូរបន្ថយទោស!!!

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទម្នាក់ ដែលត្រូវបានតុលាការខេត្តតាកែវ សម្រេចកាត់ទោសដាក់ពន្ធនាគារ កំណត់ ០៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ដំាដុះដោយខុសច្បាប់នូវរុក្ខជាតិញៀន និង រក្សាទុកនូវសារធាតុញៀន ( កញ្ឆាក្រៀម )ប្រព្រឹត្តនៅខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៩។

លោក គី ឫទី្ធ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងក្នុងសវនាការថា ជនជាប់ចោទមាន ឈ្មោះ ធីម ណា ភេទប្រុស អាយុ ២៨ ឆ្នាំ ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តតាកែវ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៥ ឆ្នាំ និង ពីបទ ” ដំាដុះដោយ ខុសច្បាប់នូវរុក្ខជាតិញៀន និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន( កញ្ឆាក្រៀម) ” តាមបញ្ញតិ្ត មាត្រា ៣៨ និង ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការ មកកាន់តុលាការឧទ្ធរណ៍ភ្នំពេញ ។
ជនជាប់ចោទត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៩ នៅស្រុកគឺរីរង្ស ខេត្តតាកែវ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនកញ្ឆាក្រៀម ចំនួន ៩៦ គីឡូក្រាម និង ឡាន HighLander ចំនួន ០១គ្រឿង ។
នាពេលសវនាការ ជនជាប់ចោទ ឈ្មោះ ធីម ណា ឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោសគាត់ដាក់គុក ០៥ ឆ្នាំ របស់តុលាការខេត្តតាកែវ។

ធីម ណា បាននិយាយថា នៅក្នុងសំណុំរឿងនេះ គ្រឿងញៀន ( កញ្ឆាក្រៀម) កញ្ឆារបស់គាត់ដែលសមត្ថកិច្ចនគរបាល រឹបអូសបាន គឺមានត្រឹមតែចំនួន០៦គីឡូក្រាម តែប៉ុណ្ណោះ ។ ចំណែកឯកញ្ឆាចំនួន ៩០គីឡូក្រាមទៀត គឺរបស់ឈ្មោះ យុន ដែលរត់គេចខ្លួន។

សំណុំរឿងក្តីនេះ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកា នៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×