Thursday, September 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជនខិលខូចយកឈ្មោះ និងរូបអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី ទៅបង្កើតគណនី Telegram ក្លែងក្លាយ

ភ្នំពេញ ៖ ក្រុមជនខិលខូចមួយចំនួនយកឈ្មោះ និងរូបថតអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ទៅបង្កើតគណនី Telegram ដោយប្រើប្រាស់ឈ្មោះ Tith Sothea បង្ហោះផ្សព្វផ្សាយពាក់ព័ន្ធនឹងរឿង Crypto Currency ក្នុងចេតនាដើម្បីបង្កឱ្យមហាជនមានការយល់ច្រឡំ។

ឯកឧត្តម ទិត សុធា អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់សារព័ត៌មាន CEN នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះថា កាលពីពេលថ្មីៗនេះ មានក្រុមជនខិលខូច បានបង្កើតគណនី Telegram ដោយប្រើប្រាស់ឈ្មោះ ( Tith Sothea) និងរូបភាពរបស់លោកផ្ទាល់ ដើម្បីធ្វើការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធនឹងរឿង Crypto Currency ក្នុងចេតនាដើម្បីបង្កឱ្យមហាជនមានការយល់ច្រលំថា លោកមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Crypto Currency ទាំងនោះ។

ជាមួយគ្នានេះ ឯកឧត្តម ទិត សុធា បានធ្វើការបដិសេធចំពោះខ្លឹមសារ និងអត្ថបទទាំងឡាយ ដែលគណនី Telegram ក្លែងក្លាយទាំងនោះបានបង្ហោះ នៅតាមបណ្តា Group Telegram ដោយការលើកឡើងរបស់ពួកគេ មិនមានជាប់ពាក់ព័ន្ធជាមួយនឹងរូបលោកនោះទេ។ ហេតុនេះសូមសាធារណជនមេត្តាកុំយល់ច្រឡំ។

សូមជម្រាបថា នាពេលថ្មីនេះ កន្លងមកនេះ ក្រុមជនខិលខូចបានយកឈ្មោះ និងរូបថតថ្នាក់ដឹកនាំ នៅតាមក្រសួងស្ថាប័នមួយចំនួន ទៅបង្កើតគណនី Telegram ដើម្បីបម្រើឲ្យផលប្រយោជន៍របស់ពួកគេ ដែលគេធ្វើបែបនេះ បានបង្កឲ្យមានការយល់ច្រឡំ ពីសំណាក់មហាជន។ ហើយចំពោះករណីនេះ សមត្ថកិច្ចក៏បានចាត់វិធានការ តាមផ្លូវច្បាប់ទៅលើក្រុមជនខិលខូចទាំងនោះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×