Thursday, September 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ លួចដោះផ្លាកលេខរថយន្ត និងសមគំនិតទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមិត្តភាព

ភ្នំពេញ ៖ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកធ្វើការស្រាវជ្រាវ រហូតដល់ធ្វើការបង្ក្រាបមុខសញ្ញា​ជាក់ស្តែង បានជាបន្តបន្ទាប់ចំនួន ៦នាក់ ពាក់ព័ន្ធករណីលួចដោះផ្លាកលេខរថយន្ត និងសមគំនិតទទួលផលចោរកម្ម។

ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ បន្ទាប់ពីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានទទួលបណ្តឹងពីជនរងគ្រោះ ករណីបាត់ផ្លាកលេខរថយន្ត នៅចំណុចមុខសណ្ឋាគារមិត្តភាព ផ្លូវលេខ ១៧៤ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៤និង០០នាទី ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ជា ឡេង ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ។ ២-ឈ្មោះ ភិរិន វណ្ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ រត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ ៣៣ ផ្លូវលេខ១៧៨ ភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ៣-ឈ្មោះ ផុន ម៉ូលីស៊ីន ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ ផ្លូវសុធារស ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ៤-ឈ្មោះ សៅ ភក្ត្រ័ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នក់នៅ ផ្ទះលេខ ២២០ ផ្លួវលេខ១៣ ភូមិ៤ សង្កាត់ជ៍យជំនះ ខណ្ឌដូនពេញ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ៤នាក់ខាងលើ កម្លាំងបន្តសាកសួរចម្លើយរហូតស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ហាន ជីវី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាងជួសជុល នៅចំណុចយានដ្ឋានជួសជុលរថយន្ត ម៉េង ឡុង ផ្លូវលេខ ៦២ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លុះរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី កម្លាំងផ្នែកជំនាញ របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបើកការស្រាវឈាន ដល់ការបង្ក្រាបជនសង្ស័យចំនួនម្នាក់ទៀតឈ្មោះ អ៊ឹង ភិចគីម ភេទស្រី (តែងខ្លួនធ្វើប្រុស ) អាយុ ៣០ឆ្នាំ មុខរបរលក់រថយន្ត ស្នាក់នៅ បន្ទប់ជួល ផ្លូវលេខ ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញបន្តសាកសួរចម្លើយរកបក្ខពួក និងប្រវត្តិប្រព្រឹត្តបទល្មើសកន្លងមក ដើម្បី​ចាត់ការបន្តតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×