Thursday, September 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន២នាក់ស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿន ជ្រុលទៅបុ.ករថយន្ត LexusXL470 ចំពាក់កណ្តាល

ភ្នំពេញ ÷ យុវជន៣នាក់បានជិះម៉ូតូម៉ាកclickមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿនដល់ស្តុបបំបែកជា៤ មិនប្រយ័ត្នជ្រុលទៅបុ.ករថយន្តLexus LX470 ចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹង បណ្តាលឲ្យ២នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ចំណែកតៃកុងរថយន្ត ត្រូវសមត្ថកិច្ចឃាត់បាន កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ជនរងគ្រោះទី១ មាន ឈ្មោះ ឆេង វណ្ណៈភេទប្រុស អាយុ ២៥ ឆ្នាំ ស្រុកកំណើត ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាបុគ្គលិកបម្រើការនៅទូរទស្សន៍បាយ័ន (ស្លាប់)។ ជនរងគ្រោះទី ២ ឈ្មោះ ហ៊ឹន វុត្ថា ភេទប្រុស អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅឃុំទ្រា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (នៅរស់)។ ចំណែកជនរងគ្រោះទី៣ រួមដំណើរជាមួយគ្នាម្នាក់ទៀត នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ (ស្លាប់)។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសម្នាក់ បើករថយន្តម៉ាក Lexus LX470 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2J-9007 បើកបរចេញពីផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូង រួចបត់ស្តាំបម្រុងឆ្លងស្តុបចូលតាមផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនមធ្យម ខណៈពេលបត់រថយន្តដល់ពាក់កណ្តាលស្តុប ផ្លូវបំបែកជា៤ ស្រាប់តែមានយុវជន៣នាក់ ជិះម៉ូតូឌុបគ្នាម៉ាកclick ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1GB-7899 ជិះតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្ត LexusLX470 ចំពាក់កណ្តាលទ្វារខាងស្តាំ យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូផ្ទប់ជាប់និងរថយន្ត ចំណែកយុជន៣នាក់នោះ បានប៉ើងផ្ទប់កញ្ចក់រថយន្ត បណ្តាលឲ្យ២នាក់ស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចខណ្ឌមានជ័យ បានចុះមកដល់រួចឃាត់តៃកុងរថយន្តបាន និងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅរថយន្តសាមុយ យកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×