Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកជំនួញលើកថា ការបើកការិយាល័យកសិកម្មរបស់អាមេរិក នឹងជំរុញវិនិយោគកសិកម្មកម្ពុជា ឲ្យកាន់តែមានទំហំ និងលឿន

ភ្នំពេញ ៖ កម្ពុជាអាចនឹងបង្កើនទំហំពាណិជ្ជកម្មលើវិស័យកសិកម្មជាមួយសហរដ្ឋអាមេរិកកាន់តែរីកធំឡើងបន្ថែមទៀត ខណ:សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុននេះ បានបើកការិយាល័យកសិកម្ម (USDA) ដំបូងរបស់ខ្លួននៅកម្ពុជា ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងវិស័យកសិកម្ម ឲ្យកាន់តែខ្លាំងក្លាថែមទៀតរវាងប្រទេសទាំងពីរ។

ក្រុមអ្នកជំនួញលើវិស័យកសិកម្មនៅកម្ពុជា បានមើលឃើញថា ការិយាល័យនេះ នឹងជំរុញឲ្យវិស័យកសិកម្មកម្ពុជា កាន់តែធ្វើទំនើបកម្ម កាន់តែលឿនជាងមុន ទទួលបានផលិតផល និងផ្នែកបច្ចេកវិទ្យាថ្មីៗ ស្របតាមគោលនយោបាយឧស្សាហកម្ម កម្ពុជា៤.០ និងពង្រីកលទ្ធភាពដល់វិស័យឯកជន របស់ប្រទេសទាំងពីរ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការវិនិយោគ លើវិស័យកសិកម្ម កាន់តែច្រើនបន្ថែមទៀត។

លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការបើកការិយាល័យកសិកម្ម របស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា គឺជាចំណុចមួយដែលល្អ សម្រាប់ការធ្វើទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម។ សហរដ្ឋអាមេរិក គឺជាទីផ្សារមួយដ៏ធំ សម្រាប់ទំនិញទូទៅ រួមទាំងកសិកម្ម ប៉ុន្តែសហរដ្ឋអាមេរិក ក៏ជាប្រទេសផលិតកសិកម្មយ៉ាងធំផងដែរ នាំចេញកសិកផលជាច្រើន, ប៉ុន្តែ ការធ្វើពាណិជ្ជកម្ម គឺជាការផ្លាស់ប្តូរនូវទំនិញទៅវិញទៅមក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×