Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន សូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

ផ្លាកសញ្ញាលេខ ១៖ សញ្ញានេះ តម្រូវឱ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទបន្ថយល្បឿន។

ផ្លាកសញ្ញាលេខ ២៖ សញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីទីកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់។

បញ្ជាក់៖ ករណីផ្លាកសញ្ញាទាំងពីរនេះជាប់គ្នា មានន័យថាជាការជូនដំណឹងទៅអ្នកបើកបរត្រូវបន្ថយល្បឿន និងប្រុងប្រយ័ត្ន ពីព្រោះនឹងមានអ្នកថ្មើរជើងឆ្លងកាត់នៅខាងមុខ។

លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×