Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ជំនុំជម្រះ បណឹ្តងឧទ្ធរណ៍យុវជនម្នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និងជួញដូរគ្រឿងញៀនជាង ២០០ ក្រាម!!!

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២១ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទជនម្នាក់ ដែលត្រូវបានតុលាការខេត្តតាកែវ កាត់ទោសដាក់ពន្ធនាគារ កំណត់ ១៣ ឆ្នាំ នឹង ពិន័យ ២៥ លានរៀល ចូលថវិការរដ្ឋ ជាប់ពាក់ព័ន្ធករណី រក្សាទុកនិង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងខេត្តកំពង់ស្តឺ កាលពីអំឡុងឆ្នាំ ២០២០ ។

លោក គី ឫទី្ធ ជាប្រធានចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ ហង្ស សម្ភស ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាដក ។

ជនជាប់ចោទខាងលើ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០២០ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ និងពិន័យ ២៥ លានរៀល ពីបទ “រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមបញ្ញតិ្ត មាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែគាត់ប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តកំពង់ស្តឺ មកតុលាការឧទ្ធរណ៍រាជធានីភ្នំពេញ ។
ជនជាប់ចោទ ហង្ស សម្ភស ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ និងក្នុងស្រុកគងពិសី ខេត្តកំពង់ស្តឺ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនចំនួន ២៤ កញ្ចប់ មានទម្ងន់ សារុប ២០០, ២៨ក្រាម ។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ ហង្ស សម្ភស បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការកាត់ទោសគាត់ដាក់គុក ១៣ ឆ្នាំ របស់តុលាការខេត្តតាកែវ។
តែជនជាប់ចោទ ហង្ស សម្ភស បានឆ្លើយសារភាពថា គាត់ធ្លាប់ជក់គ្រឿងញៀន។
ហង្ស សម្ភស សូមសំណូពរ ដល់តុលាការឧទ្ទរណ៍ មេត្តាជួយបន្ធូរបន្ថយទោសគាត់ផង។
សំណុំរឿងនេះ តុលាការឧទ្ធរណ៍ នឹង ប្រកាសសាលដីកា នៅថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×