Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មាន ស្នើដល់ម្ចាស់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទ ហាមចាក់ផ្សាយខ្សែភាពយន្ត «Mothagu» យោងតាមសំណូមពរពីប្រទេសស្រីលង្កា

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានចេញលិខិតស្នើដល់ម្ចាស់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទ ហាមចាក់ផ្សាយខ្សែភាពយន្ត «Mothagu» នៅក្នុងកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ យោងតាមសំណូមពរពីប្រទេសស្រីលង្កា។ ការហាមចាក់ផ្សាយខ្សែភាពយន្ត «Mothagu» យោងតាមលិខិតលេខ៥៤២៤ព.ម.កបទ.សអ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

បើតាមលិខិតរបស់ក្រសួងព័ត៌មានដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមអ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការនៃក្រសួងព័ត៌មាន បានស្នើដល់ម្ចាស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងម្ចាស់ទូរទស្សន៍គ្រប់ប្រភេទជ្រាបថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលសំណូមពរពីប្រទេសស្រីលង្កា ស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជា ជួយទប់ស្កាត់ការចាក់ផ្សាយខ្សែភាពយន្ត Metlagur ដែលឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam (ETTE) ដឹកនាំដោយ Velupillai Prabhakaran និងផលិតដោយអង្គការ Tamil Eelam Film Society ដែលត្រូវបានគេកំណត់ថា ETTE គឺជាអង្គការមួយ ក្នុងចំណោមអង្គការភេរវកម្មដ៏ឃោរឃៅ នៅក្នុងសកលលោក។

បច្ចុប្បន្ន ខ្សែភាពយន្ត” Methagu” ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមរួមមាន៖ Internet sites និង the BS Value App៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×