ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាល ជំនាញប្រឆាំងបទល្មើស គ្រឿងញៀន ខេត្តព្រសីហនុ កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១បានចុះបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យជនជាតិប្រុស-ស្រី ចំនួន០៦ នាក់ ជាប់ព័ន្ធករណី ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចសង្កាត់២ និងសង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជនជាតិចិនខាងលើមាន៖
១-ឈ្មោះ YANG KUN ភេទប្រុស អាយុ ៣១ឆ្នាំ។
២-ឈ្មោះ ZHOU HONG ភេទស្រី អាយុ ៣៤ឆ្នាំ។
៣-ឈ្មោះ CHEN YONG ភេទប្រុសអាយុ ៣៥ឆ្នាំ។
៤-ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ ២៩ឆ្នាំ
៥-ឈ្មោះ HONG JIN HONG ភេទប្រុស អាយុ ៤៩ឆ្នាំ។ និង
៦-ឈ្មោះ CHAO FENG ភេទប្រុស អាយុ ៣២ឆ្នាំ ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
១ – គ្រឿងញៀន WY ២៨៧គ្រាប់
២ – ថ្នាំញៀន កេតាមីន ទម្ងន់ ៣៩២,៩៦ ក្រាម
៣ – ថ្នាំញៀន Ice ទំម្ងន់ ៤៦៨,៦៥ ក្រាម
៤ – កញ្ឆាក្រៀម ចំនួន២កញ្ចប់តូច
៥ -ថ្នាំដបពណ៌មាស ចំនួន២ដប
៦ -ជញ្ជីងថ្លឹងថ្នាំ ចំនួន០១គ្រឿង
៧ -រថយន្ត ចំនួន០២គ្រឿង និង ទូរស័ព្ទ ចំនួន១០គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ ជនជាតិចិន ទាំង០៦ នាក់ខាងលើ ត្រូវបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


