Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសខណ្ឌដង្កោ កោរត្រងោលជនសង្ស័យ៥នាក់ បញ្ជូនកាន់តុលាការ ក្នុងករណីធា.ក់ប្ល.ន់ម៉ូតូជនរងគ្រោះមួយគ្រឿង បានសម្រេច

spot_img

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ បានបញ្ជូនក្រុមជនសង្ស័យចំនួន ៥ នាក់ ដែលបានធ្វើសកម្មភាពវា.យប្ល.ន់ យកម៉ូតូពីបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា លោកកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់មកកាន់ CEN ឲ្យដឹងថា កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបើកការស្រាវជ្រាវបង្ក្រាប មុខសញ្ញាប្ល.ន់យ៉ាងសកម្មនៅពេលរាត្រី ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ បានចំនួន ៥នាក់ បន្តបន្ទាប់ ក្រោយពីសមត្ថកិច្ច ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច។

ក្នុងនោះ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីធា.ក់ផ្តូលប្ល.ន់យកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IR-0035 ពីជនរងគ្រោះឈ្មោះ ពៅ វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លុះនៅពាក់កណ្តាលយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបានស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាន ជនសង្ស័យចំនួន០៥នាក់ ដែលជាមុខសញ្ញាប្ល.ន់យ៉ាងសកម្មរួមមាន ៖ -ទី០១ឈ្មោះ ផុន សុធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -ទី០២ឈ្មោះ ចូច រ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -ទី០៣ឈ្មោះ ជា សុខជីន ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -ទី០៤ឈ្មោះ ហាន ហ៊ីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -ទី០៥ឈ្មោះ សយ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1L-3104 ចំនួន០១គ្រឿង និងកាំបិតដងជ័រទំហំ០២ធ្នាប់ដៃ ប្រវែង២៥សង់ទីម៉ែត្រចំនួន០១ ។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1R-0035 ចេញពីធ្វើការរោងចក្រ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពេលជនរងគ្រោះជិះម៉ូតូម៉ាកខាងលើតែម្នាក់ឯង តាមផ្លូវបេតុង៥០ម៉ែត្រ ពីជើងទៅត្បូង ដល់ចំណុចខាងមុខបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏មានជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ទី០១ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1L-3104 ទី០២ម៉ាក ហុដាសេ១២៥ ពណ៌ខ្មៅ មិនស្គាល់ផ្លាកលេខ បានជិះទៅអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចក្រុមជនសង្ស័យ បានធ្វើសកម្មភាពធា.ក់ម៉ូតូរបស់ជនរងគ្រោះផ្តួល រួចដេញវា.យជនរងគ្រោះ រត់បានចម្ងាយប្រហែល១០ម៉ែត្រ ក្រុមជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវិធីច្បាប់ ។

លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០យប់ ក្រុមជនសង្ស័យខាងលើ បានប្រមូលផ្តុំគ្នា ជិះម៉ូតូដើររកធ្វើសកម្មភាពម្តងទៀត នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការសង្ស័យដេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ ហាន ហ៊ីម រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1L-3104 ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ តាមនីតិវិធីច្បាប់ ។

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌដង្កោ យកជនសង្ស័យឈ្មោះ ហាន ហ៊ីម និងវត្ថុតាង មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រួចសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកបានចំនួន០៤នាក់ទៀត រួមនិងវត្ថុតាង កាំបិតដងជ័រទំហំ០២ធ្នាប់ដៃ ប្រវែង២៥សង់ទីម៉ែត្រចំនួន០១ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ និងបក្ខពួកពិតជាបានធ្វើសកម្មភាព ធា.ក់ប្ល.ន់យកម៉ូតូរបស់ជនរងគ្រោះ និងធ្លាប់ធ្វើសកម្មភាពធា.ក់ប្ល.ន់យកម៉ូតូនៅកន្លែងផ្សេងៗជាច្រើនដងទៀត ពិតប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យទាំង០៥នាក់ខាងលើនេះផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×