Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដកហូតមុខតំណែង លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន ពី អនុប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក ឲ្យមកជាមន្ត្រី

spot_img

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ដកហូតមុខតំណែងវរសេនីយ៍ឯក សឿន ប៊ុនធឿន ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក មកជាមន្ត្រី។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ។ សម្រេច ៖

ប្រការ ១ : ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ឯក សឿន ប៊ុនធឿន អត្តលេខ ៦៤៨៦៨ ក្រោមរូបភាព ដកហូតមុខតំណែង ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ឱ្យមកជាមន្ត្រី ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ប្រការ ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៣ : អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រធាន នាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាននគរបោលការពារព្រំដែនគោក ប្រធាននាយកដ្ឋាន-អង្គភាព ពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

spot_img
×