Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសកម្ពុជា ធ្វើបទបង្ហាញខ្លី ស្ដីអំពីការរៀបចំត្រៀម កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដៃគូ ASEM

spot_img

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានធ្វើបទបង្ហាញខ្លីស្ដីអំពីការរៀបចំត្រៀមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដៃគូ ASEM និងស្ថាប័នពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ការធ្វើបទបង្ហាញនេះ គឺដោយឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនេះ ព័ត៌មានសំខាន់ៗដូចជា ព័ត៌មានទូទៅស្ដីពីកម្មវិធីរបៀបវារៈ និងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល រួមនឹងបែបបទរដ្ឋបាលស្ដីពីបច្ចេកទេសព័ត៌មានវិទ្យា និងផ្នែកសារព័ត៌មាន ត្រូវបានជម្រាបជូនអង្គប្រជុំយ៉ាងលម្អិតផងដែរ។

កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom)។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ នឹងប្រព្រឹត្តទៅនាពេលរសៀល ដោយចាប់ផ្តើមពីម៉ោង ១៤និង០០ ម៉ោងនៅកម្ពុជា (GMT+៧) ជាមួយកម្មវិធីសំខាន់ៗដូចជា៖ កម្មវិធីថតរូបថ្នាក់ដឹកនាំ កម្មវិធីបើក កិច្ចប្រជុំជាមួយដៃគូពាក់ព័ន្ធ កិច្ចប្រជុំពេញអង្គចំនួន០២ កិច្ចប្រជុំចង្អៀត កិច្ចអនុម័តលើឯកសារលទ្ធផល កម្មវិធីបិទ និងចុងក្រោយគឺជាសន្និសីទសារព័ត៌មានរួម។

ប្រភពដដែលបានបន្តថា ព្រឹត្តិការណ៍អមចំនួន ៦ រួមមាន (១) វេទិកាអាស៊ី-អឺរ៉ុបស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (២) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (៣) មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប (៤) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (៥) វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១ និង (៦) កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី១០ នឹងត្រូវប្រព្រឹត្តទៅអមជាមួយកិច្ចប្រជុំកំពូលនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×