Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​អភិវឌ្ឍ​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ​ក្នុងពេលដែល​ស្ថានការណ៍​កំពុង​ក្តៅគគុក​

កងទ័ព​កូរ៉េខាងត្បូង​កំពុងមាន​ផែនការអភិវឌ្ឍន៍​កាំជ្រួច​ដី​ទល់​ដី​ខ្លាំង​បំផុត​ពុំ​ធ្លាប់មាន ក្នុង​ស្ថានការណ៍​ប្រឈមមុខ​នឹង​ហា​និ​យ​ភ័យ​ផ្ទុះ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​។​

​គេហទំព័រ​យោធា Defense Tech ឲ្យ​ដឹងថា កាំជ្រួច​ថ្មី​ដែលមាន​ឈ្មោះ Hyunmoo IV ត្រូវបាន​ផលិតឡើង​ដោយ​ផ្អែក​តាម​គំរូ​ប្លង់​នៃ​កាំជ្រួច​២​បែប​ដូចគ្នា​នោះ​។​

​ប្រភព​ដដែល​ឲ្យ​ដឹង​បន្ថែមថា ប្រធានាធិបតី​អាមេរិក Donald Trump និង​សហ​ភាគី Moon Jae-in កាលពី​ថ្ងៃ​៤ ខែកញ្ញា បាន​ឯកភាព​ជាគោលការណ៍​ចំពោះ​ការលុបចោល​បទ​កំណត់​ចំពោះ​កម្មវិធី​កាំជ្រួច​របស់​ក្រុង​សេ​អ៊ូ​ល ហើយ​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​អាច​ផលិត​កាំជ្រួច​ថ្មី​មាន​រយៈ​ចម្ងាយ​បាញ់​ឆ្ងាយ​និង​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​ដែលមាន​ទម្ងន់​ទ្វេដង​។ ក្នុង​របាយការណ៍​មួយ​របស់​យោធា​កូរ៉េខាងត្បូង​ដែល​ផ្ញើ​ឲ្យ​តំណាងរាស្ត្រ​ប្រទេស​នេះ​នា​សប្តាហ៍​មុន​បានលើកឡើង​ច្បាស់​ថា ៖ “​យើងខ្ញុំ​បាន​ប្រើប្រាស់​កាំជ្រួច ៣​ប្រភេទ​នេះ ប្រៀបដូចជា​ការ​វាយ​សង្គ្រប់​ដោយ​កាំជ្រួច​។ ក្រោយមក​យើងខ្ញុំ​នឹង​ប្រមូលផ្តុំ​ប្រើប្រាស់​វា​ក្នុងដំណាក់កាល​ដំបូង នៃ​ការធ្វើ​សង្គ្រាម​ដើម្បី​កំទេច​បណ្តា​អង្គភាព​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​ក៏ដូចជា​បណ្តា​ទម្រ​កាំជ្រួច​ស្ថិតក្នុង​តំបន់​បាញ់​បង្ហោះ​កាំជ្រួច​អន្តរទ្វីប​របស់​កូរ៉េខាងជើង​”​។​

​គួររំលឹកថា មុន​នោះ​នៅ​ឆ្នាំ​២០១២ ក្នុង​សន្ធិសញ្ញា​ទ្វេភាគី​អាមេរិក​នឹង​កូរ៉េខាងជើង​បានកំណត់​ឲ្យ​កូរ៉េខាងត្បូង​ផលិត​កាំជ្រួច​មាន​រយៈ​ចម្ងាយ​មិន​លើសពី​៨០០​គីឡូម៉ែត្រ ហើយ​ទម្ងន់​ក្បាល​គ្រាប់​មិន​លើស ៥០០​គីឡូក្រាម​៕ ដោយ ៖ សូ​យ​ន​

×