Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំនៃស្ថាប័នអនុវត្តច្បាប់រវាងចិននិងកម្ពុជាសន្យានឹងបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានចេញប្រកាសព័ត៌មាននៅថ្ងៃពុធនេះថា ថ្នាក់ដឹកនាំនៃស្ថាប័នអនុវត្តច្បាប់រវាងចិននិងកម្ពុជា បានសន្យានឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ វិស័យអនុវត្តច្បាប់ចិននិងកម្ពុជាកាន់តែស៊ីជម្រៅ។

នាថ្ងៃទី២៨ខែកញ្ញា ឯកឧត្តម Zhao Kezhi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងសន្តិសុខសាធារណៈចិននិងក្រសួងមហាផ្ទៃកម្ពុជា។

ឯកឧត្តម Zhao Kezhi និងសម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា។ បានឯកភាពរួមគ្នាបន្តជំរុញសកម្មភាពឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិននិងកម្ពុជាកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បង្រ្កាបបទឧក្រិដ្ឋឆ្លងដែនដោយអនុលោមតាមច្បាប់ មានដូចជា អំពើឆបោកក្នុងប្រព័ន្ធទូរគមនាគមន៍ ល្បែងស៊ីសងតាមអ៊ីនធើណេតជាដើម។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការមានដូចជា ការការពារហានិភ័យសន្តិសុខនយោបាយ បង្ក្រាបសកម្មភាពគ្រឿងញៀន និងកសាងសមត្ថភាពនៃការអនុវត្តច្បាប់។

ក្រោយពីបញ្ចប់កិច្ចប្រជុំខាងលើ ឯកឧត្តម Zhao Kezhi និងសម្ដេចក្រឡាហោម បានចុះហត្ថលេខារួមគ្នាលើផែនការ សកម្មភាពបន្តជំរុញឆ្នាំនៃកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាងចិននិងកម្ពុជា។

នេះគឺជាកិច្ចប្រជុំសំខាន់មួយកម្រិតទៀតរវាងថ្នាក់ដឹកនាំ នៃស្ថាប័នអនុវត្តច្បាប់ទាំងពីរប្រទេស ក្រោយពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងឯកឧត្តម Wang Xiaohong អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងសន្តិសុខសាធារណៈចិននិងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា។ នេះបានបង្ហាញយ៉ាងពេញលេញពីការប្តេជ្ញាចិត្តនៃ ប្រទេសទាំងពីរក្នុងការបង្រ្កាបរាល់សកម្មភាពបទឧក្រិដ្ឋដែល បង្កឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពប្រទេសនិងប្រជាជនទាំងពីរ៕

×