ភ្នំពេញ ៖ បែកធ្លាយរឿងឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា ប្រធាននាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ យកកន្លែងធ្វើការនាំគ្នាផឹកស៊ី ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។

ចំពោះករណីនេះ កំពុងតែមានអ្នករត់ការខ្វែងដៃខ្វែងជើង ដើម្បីបិទព័ត៌មាននៅតាមបណ្ដាញសារព័ត៌មានមួយចំនួន ដើម្បីកុំឲ្យមានការផ្សព្វផ្សាយ។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានបណ្ដាញសារព័ត៌មានធំៗ ក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយហើយ ក៏បានលុបចោលទៅវិញ បន្ទាប់ពីមានអ្នករត់ការបិទព័ត៌មាន។
បើទោះបីជាមានការបិទបាំងព័ត៌មាននេះ ក៏ដោយក៏ព័ត៌មាននេះដឹងឮ ទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដូចជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
មន្ត្រីមួយចំនួនដែលមិនពេញចិត្ត ក៏បានចូលទៅក្នុងខមមិន នៅក្នុងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ផងដែរអំពីករណីនេះ។
ស្ថានមួយចំនួនកំពុងតែរង់ចាំមើល ចំណាត់ការរបស់ក្រសួងមហាផ្ទៃ ទៅលើលោកឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា ប្រធាននាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ





