Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាយអាថ៌កំបាំង ដែលអ្នកស្រី សួន ចន្ថា លួចទៅប្រឡងចម្រៀងព្រោះម្តាយហាម របរសិល្បៈ

ភ្នំពេញ ៖ វាំងននខ្មៅ បានទម្លាយចេញដែល គេទើបតែតារាជើងចាស់សួន ចន្ថា ទើបតែបានទម្លាយចេញ ទាក់ទិននិងអតីតកាលជំនាន់ច្រើនឆ្នាំមុន។ អំឡុងពេលនៅវ័យក្មេង និងនិស្ស័យស្រឡាញ់សិល្បៈ អ្នកស្រីបានចេញទៅប្រឡងចម្រៀងនៅទីរួមខេត្តបាត់ដំបង ។ គ្រានោះមានតែម្តាយមីងជាអ្នកគាំទ្រ ខណៈអ្នកម្តាយបង្កើត ចង់ឲ្យក្លាយជាជាងកាត់ដេរ មិនឲ្យប្រឡូកសិល្បៈជាដាច់ខាត។

បើរំលឹកទៅរឿង អតីតកាលមុនៗ អាចចាត់ទុកថា ជាបទពិសោធន៍បង្ហាញផ្លូវមួយ ដល់តារារលកក្រោយដែល ស្រឡាញ់សិល្បៈ ហើយត្រូវរៀបចំផែនការអ្វីខ្លះដើម្បីឲ្យអាចឈទៅមុខ។ យ៉ាងណាមិញ អ្នកស្រីសួន ចន្ថា ដែលនៅតែមានទីផ្សារចម្រៀងបើទោះជាវ័យ ជ្រេរបន្តិចមែនបានគាស់កកាយ រឿងនៅក្មេងៗជុំវិញ ដំណើរបាញ់ឆ្ពោះលើមាគ៌ាសិល្បៈ ទម្រាំហែលឆ្លងមកដល់បច្ចុប្បន្ន នាសម័យកាលនេះ មានការគាំទ្រ។

អ្នកស្រីសួន ចន្ថា ដែលពេលនេះ មានចៅ២បាត់ទៅហើយ (ស្រី១) លើកឡើងថា ៖ បើគិតលើរឿងប្រឡងចម្រៀងកាលឆ្នាំ៨០ជាង នាខេត្តបាត់ដំបង គ្មានអ្វីច្រើនដូចគេទេ។ សូម្បីសម្លៀកបំពាក់ប្រឡងក៏ម្តាយមីងឲ្យខ្ចី យកទៅឡើងឆាក។ កាលនោះច្រៀង៣ វិញ្ញាសា សម័យ ប្រពៃណី និងបទរៀបរាប់ពីបក្ស។ ចុងក្រោយជាប់លេខ១ ប្រចាំខេត្តទាំងមិននឹកស្មាន ព្រោះអ្នកផ្ទះមិនមែនជាអ្នកចម្រៀង។ បើនិយាយពីម្តាយរបស់ អ្នកស្រីវិញ អត់ឲ្យប្រឡូកសោះ គាត់ដាក់ទិសដៅឲ្យក្លាយជាជាងកាត់ដេរ គាត់ស្រឡាញ់។ ប៉ុន្តែមិនដឹងយ៉ាងមិច និស្ស័យមក ចង់តែច្រៀងឲ្យចេះរកស៊ី លក់ដូរអី មិនចេះនោះទេ។ អ្នកស្រីបន្តថា ដល់ពេលដឹងយើង ជាប់ហើយចិត្តនៅសិល្បៈក៏លែងហាម ហើយជំរុញឲ្យយើងតស៊ូ។ ក្រោយមកពេល ជាប់មួយរយៈមកភ្នំពេញ ដើររកកន្លែងច្រៀង។ លុះបានជួបបងប្រុស មិញ សុធីវណ្ណ គាត់បានជួយណែនាំ ឲ្យទីតាំងច្រៀង ហើយបណ្តុះបណ្តាលបន្ថែម លើចម្រៀង។ ចេះតែខំតស៊ូ យូរមកទៀតបានច្រៀង ឲ្យផលិតកម្មដូចជា ព្រះវិហារ ក្រោយមកហង្សមាស។

អ្នកស្រីសួន ចន្ថា បានបាត់បង់ឪពុកកាលពីវ័យកុមារភាព ជំនាន់ប៉ុលពតរស់នៅជាមួយម្តាយមេម៉ាយ។ អ្នកស្រីមានប្អូនស្រីម្នាក់ដែរ ជាអ្នកចម្រៀង ឈ្មោះ សួន ចន្ឋូរ ។ អ្នកស្រីចន្ថា មានកូនប្រុសតែម្នាក់ប៉ុណ្ណោះ ក្នុងជីវិតអាពាហ៍ពិពាហ៍ ដោយស្វាមីជាប៉ូលីសនៅក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×