Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta)

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីសម្រេចបានសម្រេចស្តីពីការបិទខ្ទប់ផ្សារកំពង់ប្រណាក ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta)។

ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានសម្រេច ៖ ត្រូវបានបិទខ្ទប់ផ្សារកំពង់ប្រណាក ជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ រយៈពេល ០២(ពីរ)សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បំប្លែងថ្មី(Delta) នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបានបិទ និងទប់ស្កាត់មិនឲ្យឆ្លងរាល ដាលទៅតំបន់ផ្សេងទៀតរហូតដល់មានការជូនដំណឹងសារជាថ្មី។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេច នេះត្រូវទុកជានិរាករណ៍។ នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលក្រុងព្រះវិហារ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ចៅសង្កាត់កំពង់ប្រណាក គណៈកម្មការគ្រប់គ្រងផ្សារកំពង់ប្រណាក អ្នកវិនិយោគ និងធ្វើ អាជីវកម្មភាស៊ីផ្សារកំពង់ប្រណាក ត្រូវអនុវត្តសេចក្ដីសម្រេចនេះរៀងៗខ្លួន ឲ្យមានប្រសិទ្ធភាពចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×