Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនធានា​រ៉ាប់​រង​អាយុជីវិត​ FWD បើកដំណើរការនៅប្រទេសកម្ពុជាភាពជោគជ័យក្នុងការឈានចូលទីផ្សារទី ១០​ ក្នុងទ្វីបអាស៊ី

រាជ​ធានី​ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ៖ ថ្ងៃ​នេះ​ ក្រុមហ៊ុន FWD Group (សម្ព័ន្ធ​ក្រុម​ហ៊ុន​ “FWD”) បានប្រកាសសម្ពោធដំណើរការអាជីវកម្ម​ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលជាទីផ្សារទី​១០​ របស់​ខ្លួន​ក្នុងទ្វីបអាស៊ី។

ដំណើរមកកាន់ប្រទេសកម្ពុជានេះសបញ្ជាក់ពីការរីកលូតលាស់របស់ក្រុមហ៊ុន FWD ទូទាំងតំបន់ និងបានបង្ហាញពីការប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនធានា​រ៉ាប់​រង​ នាំមុខគេនៅអាស៊ីតាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​ថ្មី​លើ​សេវា​ធានារ៉ាប់​រង​ ព្រម​ទាំងគុណ​តម្លៃ​​ជា​ច្រើន​បន្ថែម​ទៀត​ដល់អតិថិជន។

លោក Huynh Thanh Phong អគ្គ​នាយក​ក្រុមហ៊ុន FWD មាន​ប្រសាសន៍​ថា៖ “កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមាន​សេដ្ឋកិច្ច​រីកចម្រើនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងសម្លឹង​ឃើញ​ឱកាសជាច្រើនក្នុងការ​ការ​ពារ​​ និង​ការផ្តល់ជូននូវស្ថិរភាពហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា ហើយខ្ញុំប្រាកដចិត្តថាក្រុមការងាររបស់យើងនៅទីនេះនឹងទទួល​បាន​ជោគជ័យក្នុងការផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មី​លើ​សេវាធានារ៉ាប់រងជូន​ដល់​ប្រជា​ជន​កម្ពុជា​។”

លោក ចាន់ រដ្ឋា នាយកប្រតិបត្តិ​​ក្រុមហ៊ុន FWD Cambodia បានលើកឡើងថា៖​ “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលទទួលបាន​ឱកាសដ៏ពិសេស​​មួយនេះក្នុងការដឹកនាំអាជីវកម្មរបស់យើង និងបើកទំព័រថ្មីរបស់ក្រុម​ហ៊ុន​ FWD ក្នុងប្រទេសកម្ពុជា។ អនាគតរបស់ក្រុមហ៊ុន FWD នៅក្នុងប្រទេសកម្ពុជានឹងរឹ​តតែ​មាន​ភាព​ត្រចះ​ត្រ​ចង់​ ហើយខ្ញុំជឿជាក់ថាយើងនឹងសម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើនជាមួយក្រុមការងាររបស់យើង។ យើងនឹងផ្តល់ជូនប្រជាជនកម្ពុជានូវបទពិសោធន៍ថ្មី​មួយ​លើ​សេវា​​ធានារ៉ាប់រងដែល​អាច​ជួយ​ឲ្យ​ពួក​គាត់​រស់នៅដោយភាពរីករាយ។”

ក្នុង​រយៈ​ពេល​ពីរ​ទសវត្ស​ (ឆ្នាំ​ ១៩៩៨​ ដល់​ឆ្នាំ​ ២០១៩​)​ សេដ្ឋកិច្ច​កម្ពុជា​រក្សា​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុបក្នុង​កម្រិត​​ជា​មធ្យម​ ៧%​ ​ ដែល​នេះ​ជា​កំណើន​ខ្ពស់​បំផុត​មួយ​ក្នុង​ពិភព​លោក​។​ កំណើន​សេដ្ឋកិច្ច​ដ៏​រឹង​មាំ​ប្រកបដោយស្ថិរភាព​ និងចំនួន​កើន​ឡើង​នៃ​ប្រជា​ជន​ដែល​មាន​ជីវភាព​ធូរ​ធារ​ រួម​ជា​មួយ​នឹង​ការ​គាំ​ទ្រ​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​បង្កើត​ឱ្យ​​មាន​​នូវ​បរិយាកាស​ដ៏​ល្អ​សម្រាប់​វិស័យ​ធានា​រ៉ាប់​រង​នៅ​កម្ពុជា​។​ លោក​​ ចាន់​ រដ្ឋា​ ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា​​៖​ «​យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​និយ័ត​ករ​ធានា​រ៉ាប់​រង​កម្ពុជា សម្រាប់​ការ​ស្វាគមន៍​ដ៏​កក់​ក្ដៅ​ និងការ​ណែ​នាំ​ ក៏​ដូច​ជា​ការ​ផ្ដល់​នូវ​ទំនុក​ចិត្តខ្ពស់មកលើ​យើង​ខ្ញុំ​ ជា​ពិសេស​សម្រាប់​ការ​បង្កើត​ឱ្យ​​មាន​នូវ​រចនា​សម្ព័ន្ធ​ផ្នែក​ច្បាប់ដ៏​ល្អ​ដែល​ខ្ញុំ​ជឿ​ជាក់​ថា​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ FWD Cambodia​ ក៏​ដូច​ជា​វិស័យ​ធានា​រ៉ាប់​រង​ទាំង​មូល​ទទួល​បាន​ជោគជ័យ​។​»​

អំពីក្រុមហ៊ុន ​FWD

ក្រុម​ហ៊ុន​ FWD ​ ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ឈាន​មុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី​ដែល​មាន​អតិថិ​ជន​ប្រមាណ​ ១០​ លាន​នាក់​ក្នុង​ទី​ផ្សារ​ចំនួន​ ១០​ ដោយ​ក្នុងនោះ​រួម​មាន​ទីផ្សារ​ដែល​រីក​ចម្រើន​រហ័ស​បំផុត​ក្នុង​ពិភព​លោក​លើ​វិស័យ​ធានា​រ៉ាប់​រង​ផង​ដែរ​។​
ក្រុមហ៊ុន FWD ត្រូវ​បានបង្កើតឡើងដំបូងក្នុង​ទ្វីប​អាស៊ីក្នុងឆ្នាំ​ ២០១៣​ ហើយ​ជាក្រុមហ៊ុនដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​ក្នុង​ការ​ផ្ដល់​បទ​ពិសោធន៍ និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន​ រហ័ស​ជាង​មុន​ ​ ងាយ​ស្រួល​យល់​ជាង​មុន​ ជាមួយ​បច្ចេក​វិទ្យា​ឌីជីថល​​។​ តាម​រយៈ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​យក​អតិថិ​ជន​ជា​គោល​ ក្រុមហ៊ុន ​FWD មានគោលដៅ​ក្នុងការផ្ដល់​បទ​ពិសោធន៍​ថ្មី​លើ​សេវាធានារ៉ាប់រងជូន​ដល់​អតិថិជន​របស់​យើង​។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.fwd.com.kh៕

×