Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោសអតីតនាយកចាត់ការទូទៅក្រុមហ៊ុនឯកជនមួយ ដាក់គុក០២ ឆ្នាំ ០៦ ខែ ពាក់ព័ន្ធបទល្មើសកិបកេងលុយពីក្រុមហ៊ុន ចំនួន ៦០លានរៀល!!!

ភ្នំពេញ ៖ តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសសាលដីកា និង តម្កល់ទណ្ឌកម្ម ជនជាប់ចោទម្នាក់ ដែលជាអតីតនាយកចាត់ការទូទៅ នៃក្រុមហ៊ុនឯកជន មួយដាក់គុកកំណត់ ០២ ឆ្នាំ និង ០៦ ខែ ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត ដោយអភិបាល ប្រព្រឹត្តកាលពីចន្លោះឆ្នាំ ២០១៣ និងឆ្នាំ ២០១៩។

លោកចៅក្រម ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជំម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ អ៊ុត សំអូន ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជានាយកចាត់ការទូទៅក្រុមហ៊ុនឯកជន មានទីលំនៅក្នុងរាជធានីភ្នំពេញ។

ជនជាប់ចោទ អ៊ុត សំអូន ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ និង ០៦ ខែ, ពិន័យជាប្រាក់ចំនួន ០៤ លានរៀល និង បង្គាប់អោយសងថ្លៃខូចខាត ដល់ក្រុមហ៊ុន ចំនួន ៦០លានរៀល ពីបទ រំលោភលើទំនុកចិត្តដោយអភិបាល តាមបញ្ញាត្តិមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

តែគាត់បានប្តឹងជំទាស់មកកាន់តុលាការឧទ្ធរណ៍។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ប្រធានក្រុមហ៊ុន នៅក្នុងឆ្នាំ ២០១៩៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×