ភ្នំពេញ ៖ ថ្មីៗនេះ មជ្ឈមណ្ឌលព័ត៌មាន CEN បានសង្កេត និង រកឃើញថា មានក្រុមអ្នកបង្ហោះព័ត៌មានតាមផេកហ្វេសប៊ុក មួយចំនួន បានលួចយកអត្ថបទព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន CEN ទៅផុសក្នុងផេកហ្វេសប៊ុក និងគេហទំព័រ របស់ខ្លួន ទាំងអត្ថបទ និងរូបភាព ដោយរំលោភលើកម្មសិទ្ធិបញ្ញា និងរំលោភលើច្បាប់ស្ដីពីរបបសារព័ត៌មាន យ៉ាងធ្ងន់ធ្ងរ។
ការលួចយកអត្ថបទព័ត៌មាន និងរូបភាពពីមជ្ឈមណ្ឌលព័ត៌មាន CEN បែបនេះ ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរក្នុងការគោរពវិជ្ជាជីវៈសារព័ត៌មាន នឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់មជ្ឈមណ្ឌល CEN និងសេវាកម្មព័ត៌មានយ៉ាងខ្លាំងក្លាក្នុងការប្រកួតប្រជែងដោយយុត្តិធម៌, ហេតុដូច្នេះ មជ្ឈមណ្ឌលព័ត៌មាន CEN សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្ហោះព័ត៌មានក្នុងផេកហ្វេសប៊ុក និងគេហទំព័រ ទាំងឡាយណា ដែលបានលួចយកអត្ថបទព័ត៌មាន និងរូបភាព របស់មជ្ឈមណ្ឌលព័ត៌មាន CEN សូមបញ្ឈប់ជាបន្ទាន់ ដើម្បីចៀសផុតពីចំណាត់ការផ្លូវច្បាប់។
ជាមួយគ្នានេះផងដែរ មជ្ឈមណ្ឌលព័ត៌មាន CEN សូមសម្ដែងការសោកស្ដាយជាទីបំផុត និងកំពុងមានវិធានការទៅលើក្រុមលួចយកអត្ថបទព័ត៌មាន និងរូបភាព ដើម្បីចាត់ការច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ CEN
