ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧រូប ។
យោងតាមព្រះរាជក្រឹត្យ បានឱ្យដឹងថា អភិបាលខេត្តចំនួន ៧ ដែលត្រូវបានតែងតាំង និងផ្លាស់ប្ដូរ រួមមាន៖
១- លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
២- លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង
៣- លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី
៤- លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត
៥- លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់
៦- លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង
៧- លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ
៨- លោក ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ














