ពោធិ៍សាត់ ៖ អភិបាលខេត្តចំនួន ៧រូប ត្រូវបានកែសម្រួល និងផ្ទេរភារកិច្ច ដោយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតែង។
ក្នុងការកែសម្រួលភារកិច្ច ត្រាស់បង្គាប់ តែងតាំងអភិបាលខេត្តទៅកាន់កន្លែងថ្មីនេះ យើងសូមលើកយកអភិបាលខេត្ត ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ គឺ លោក ម៉ៅ ធនិន ត្រូវផ្លាស់ពីអភិបាលខេត្តពោធិ៍សាត់ ទៅធ្វើជាអភិបាលខេត្តកំពត ជំនួសដោយ លោក ជាវ តាយ អភិបាលខេត្តកំពត ត្រូវផ្លាស់ទៅធ្វើជាអភិបាលខេត្តពោធិ៍សាត់វិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


