Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូបំពាក់ស៊ីម៉ាំងបំពងសំឡេងខ្លាំង បង្កសំឡេងរំខានចំនួន១៣គ្រឿង ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការចាប់ឃាត់

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី កម្លាំងជំនាញផ្នែក-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ម៉ូតូបំពងសំឡេងស៊ីម៉ាំងប្រែនបានចំនួន ១៣គ្រឿង ក្នុងនោះម៉ូតូធំចំនួន១០គ្រឿង និងម៉ូតូតូច ចំនួន០៣គ្រឿង នៅចំណុចភូមិទី១ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅចំពោះមុខកម្លាំងកម្លាំងជំនាញផ្នែក-ប៉ុស្តិ៍ បន្តសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ដើម្បីអនុវត្តក្នុងការបង្រ្កាបម៉ូតូខាងលើជាប់ជាប្រចាំ ដែលតែងតែបង្កការរំខានដល់ការសម្រាក និងការរស់នៅរបស់ប្រជាពលរដ្ឋ ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×