ជប៉ុន ៖ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្មបាន ទទួលជួបពិភាក្សាការងារជាមួយលោក Murayama Tesuo នាយកប្រតិបត្តិក្រុមហ៊ុន Top Planning Japan Co., Ltd រួមជាមួយសហសេវិកក្រុមហ៊ុន១ចំនួន ដើម្បីពិភាក្សា ផ្លាស់ប្តូយោបល់ ជំរុញពង្រីកទីផ្សារគ្រាប់ស្វាយចន្ទី និងផលិតផលកសិកម្មកម្ពុជា ចូលទីផ្សារជប៉ុន។

កញ្ញា Ruri Saji បវរកញ្ញាជប៉ុន២០២០ (Miss Grand Japan 2020) ដែលបានចូលរួមក្នុងជំនួបនេះផងដែរ បានសំដែងក្តីសប្បាយរីករាយ លើការរួមចំណែក ជួយផ្សព្វផ្សាយផលិតផលស្វាយចន្ទីកម្ពុជា ដល់អតិថិជននៅជប៉ុន កន្លងមក។
ស្ថានទូតកម្ពុជា សូមកោតសរសើរ និងលើក ទឹកចិត្តកញ្ញា Ruri Saji ព្រមទាំងភាគីពាក់ព័ន្ធ បន្តសហការ ជំរុញផលិតផលគ្រាប់ស្វាយចន្ទី ក៏ដូចកសិផលសក្តានុពលកម្ពុជា មកទីផ្សារជប៉ុន អោយបានច្រើនឡើងថែមទៀត៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ




