Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតអូស្រ្តាលី ៖ ប្រភពថាមពលកកើតឡើងវិញដូចជា ព្រះអាទិត្យនិងខ្យល់ ឥឡូវនេះជាប្រភពថាមពលថោកបំផុត

ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា ថាមពលជាការចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ប៉ុន្តែវិស័យថាមពលមានច្រើនជាងមួយភាគបួន នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពិភពលោក។ ដំណឹងល្អគឺថា ប្រភពថាមពលកកើតឡើងវិញដូចជា ព្រះអាទិត្យនិងខ្យល់ ឥឡូវនេះជាប្រភពថាមពលថោកបំផុត។ ប្រសិនបើយើងចង់ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ ជាការសំខាន់ណាស់។

នៅដើមសប្តាហ៍នេះ ឯកអគ្គរាជទូត ប៉ាប្លូ កាង មានឱកាសស្រាយបញ្ហាស្មុគស្មាញនេះ នៅក្នុងបរិបទនៃការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជា ជាមួយក្រុមអ្នកជំនាញមកពី ក្រសួងរ៉ែនិងថាមពល Ministry of Mines and Energy Cambodia EnergyLab Cambodia និង Total Solar នៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឆ្នាំ២០២១។ សូមអរគុណ ដែលបានទស្សនាកិច្ចប្រជុំនេះ ហើយយើងសង្ឃឹមថា អ្នកបានរីករាយស្តាប់ជាមួយកិច្ចប្រជុំនេះ ដូចយើងដែរ! យើងទន្ទឹងរង់ចាំបន្តការពិភាក្សាទៀត នៅសប្តាហ៍ថាមពលស្អាត ខាងមុខនេះ ចាប់ពីថ្ងៃទី២១-២៨ ខែតុលា។

ការពិភាក្សាដ៏រស់រវើកនេះ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួម ដែលត្រូវការពី អ្នកបង្កើតគោលនយោបាយ អ្នកជំនាញ សង្គមស៊ីវិល និងអាជីវកម្ម ដើម្បីធ្វើការឆ្ពោះទៅរកមហិច្ឆតាកាន់តែធំ នៅក្នុងគោលដៅអាកាសធាតុរួមគ្នា #CCCS21 #COP26 ៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×