Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានផ្នែកសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅម្នាក់បានបា.ក់ ក ស្លា.ប់ នៅលើម៉ូតូ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះទៅបុកពីក្រោយ រថយន្តចតស្ងៀម

ភ្នំពេញ ÷ រន្ធត់ណាស់ អនុប្រធានផ្នែកសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅម្នាក់ បានបា.ក់.ក ស្លា.ប់នៅលើម៉ូតូយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតជិះម៉ូតូផ្សេងគ្នា បានរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឡើងលើស្ពានព្រែកព្នៅ ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តធុនធំចតស្ងៀម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០ នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ចំណុច លើស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ជា សុវណ្ណឌី ភេទប្រុស អាយុជាង៣០ឆ្នាំ តួនាទីជាអនុប្រធានផ្នែកសណ្តាប់ធ្នាប់ ខណ្ឌព្រែកព្នៅ បច្ចុប្បន្ន ស្នាក់នៅ ខណ្ឌព្រែកព្នៅ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តធុនធំមួយគ្រឿង ដែលពាក់ផ្លាកលេខភ្នំពេញ 4A-7919 បានខូចទាំងពីព្រឹក ចតចោលនៅលើស្ពាន លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែគាត់ឃើញបុរសជាអនុប្រធានផ្នែកសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1AL-1364 ជិះឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរថយន្ត បណ្តាលឲ្យបោកក្បាលផ្ទប់និងរថយន្តបា.ក់ ក ស្លា.ប់ លើម៉ូតូយ៉ាងអាណោចអាធ័ម ខណៈភ្លាមៗនោះដែរ ក៏មានជនរងគ្រោះម្នាក់ទៀត ជិះម៉ូតូឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ធំ 1G-9685 ជិះពីក្រោយនិងជនរងគ្រោះ ក៏ជ្រុលទៅបុកពីចំហៀងរថយន្តសំណាងល្អ គ្រាន់តែរងរបួសស្រាល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×