Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ត្រូវទូកុងតឺន័រធ្លាក់សង្កត់ស្លា.ប់ដា.ច់សា.ច់ចេញពីគ្នា បន្ទាប់ពីបើករថយន្តគេចពីម៉ូតូ រេចង្កូតបុកបង្គោលភ្លើង រួចបួងចង្កូតធ្លាក់ចិញ្ចើមផ្លូវ

ភ្នំពេញ ÷ រន្ធត់ណាស់បុរសម្នាក់បានលោតចេញពីក្នុងការប៊ីនរថយន្ត ក៏ត្រូវដាច់ការឡេធ្លាក់ទូសណ្តោងកុងតឺន័រសង្កត់លើស្លា.ប់ ដា.ច់សា.ច់ចេញពីគ្នា បន្ទាប់ពីរូបគាត់បើករថយន្តគេចពីម៉ូតូ ទៅបុកបង្គោលភ្លើងបាក់មួយដើម រួចបួងចង្កូតធ្លាក់ចូលចិញ្ចើមផ្លូវជាប់ផ្ទះពលរដ្ឋ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ គិតចំរើន ភេទប្រុសអាយុ៥២ឆ្នាំមុខរបរបើករថយន្ត មានស្រុកកំណើតនៅ ភូមិអំពិល ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរស ជាជនរងគ្រោះបានបើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ 4A-0484 បើកបរតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីម៉ូតូជ្រុលចង្កូតទៅបុកបង្គោលភ្លើង បា.ក់មួយដើមរួចបួងចង្កូតឡើងលើវិញ ភ្លាមៗនោះជនរងគ្រោះជាតៃកុង បានបើកទ្វារហក់ចេញពីក្នុងការប៊ីនខាងមុខ ដើម្បីគេចយករួចខ្លួន តែអកុសលក៏ត្រូវទូសណ្តោងកុងតឺន័រដាច់ការឡេ ធ្លាក់សង្កត់ចំពីលើបណ្តាលឲ្យដាច់សា.ច់ស្លា.ប់មើលលែងស្គាល់ យ៉ាងអាណោចអាធ័ម ក្រោយមកពលរដ្ឋនៅជាប់កន្លែងកើតហេតុ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ នឹងផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើតខេត្តតាកែវ តាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×