Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកំពុងស្រាវជ្រាវ រករថយន្តមិនចាំម៉ាកមួយគ្រឿង ដែលបើកទៅបុ.កម៉ូតូចំពីមុខ បណ្តាលឲ្យបុរសម្នាក់ស្លា.ប់

ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តមិនចាំម៉ាកបើកទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះប៉ើង ទៅមុខជាច្រនម៉ែត្រស្លា.ប់យ៉ាងអាណោចអាធ័ម ហើយភ្លាមៗនោះរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមផ្លូវ៥២៨ កែងនឹងផ្លូវ ២៨៩ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពមានឈ្មោះ ដេត វណ្ណ ឡយ ភេទប្រុសអាយុ ១៨ឆ្នាំមុខរបរ ជាងកាមេរ៉ា បច្ចុប្បន្នស្នាក់នៅម្តុំផ្សារដីហុយ ខណ្ឌសែនសុខ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញយុវជនម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខ 1IW-7420ជិះតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបើកបរតាមបណ្តោយផ្លូ៥២៨ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុ.កម៉ូតូពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ រួចបើករត់គេចខ្លួនបាត់ស្រមោល ហើយភ្លាមៗនោះដែរ ខាងក្រុមគ្រូពេទ្យក៏បានដឹកជនរងគ្រោះទៅសង្រ្គោះដែរ តែដោយសភាពធ្ងន់ធ្ងរពេក ក៏ស្លា.ប់តែម្តងទៅបន្ទាប់មកបានដឹកសពរងគ្រោះមកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួចឲ្យគ្រួសារជនរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចតាមស្រាវជ្រាវ រករថយន្តបង្កយកមកចាត់ការទៅតាមនីតិវិធី ។ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×